អ្នកស្រុកប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ភ័យខ្លាចថា បទឈប់បាញ់អាចនឹង "ដួលរលំបានគ្រប់ពេល"

2025/10/20 08:13:55 pm        113

អស់ពេលពីរឆ្នាំមកហើយ ពលរដ្ឋប៉ាឡេស្ទីននៅដែនដីហ្កាហ្សា តែងសុបិនចង់បានបទឈប់បាញ់ ខណៈពេលរត់ភៀសខ្លួនអស់ជាច្រើនដង អំឡុងសង្រ្គាមហ្កាហ្សា ហើយជួបការលំបាកក្នុងការស្វែងរកអាហារចិញ្ចឹមគ្រួសារ ស្របពេលវិបត្តិអត់ឃ្លានដ៏អាក្រក់។ នៅពេលបទឈប់បាញ់ត្រូវប្រកាសកាលពីថ្ងៃទី១០ ខែតុលា អ្នកស្រុកត្រេកអរជាខ្លាំង ដោយគិតថាអាចសម្រាកបាន បើទោះជាផ្ទះសម្បែងពួកគេនៅតែញាំញីដោយភាពវឹកវរក៏ដោយ តែយ៉ាងហោចណាស់ក៏បានដឹងថា គ្រួសាររបស់ពួកគេនឹងមិនរងការវាយប្រហារដោយគ្រាប់បែករបស់អ៊ីស្រាអែលទៀតទេ។ 

យ៉ាងណាមិញ សន្តិភាពដ៏ផុយស្រួយត្រូវរង្គោះរង្គើនៅព្រឹកថ្ងៃអាទិត្យ (១៩ តុលា) ដោយរលកនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលអះអាងថា ពួកសកម្មប្រយុទ្ធហាម៉ាសកំណត់គោលដៅលើកងទ័ពរបស់ខ្លួននៅភាគខាងត្បូងហ្កាហ្សា។ អ៊ីស្រាអែល ប្រកាសបន្តបទឈប់បាញ់ឡើងវិញ ហើយលោកប្រធានាធិបតីអាមេរិក Donald Trump ក៏និយាយថា បទឈប់បាញ់ហ្កាហ្សា នៅតែជាធរមាន ប៉ុន្តែភាពភ័យខ្លាចរបស់អ្នកស្រុកនៅតែមិនធូរស្បើយ។

រយៈពេល ៩ថ្ងៃចូលក្នុងបទឈប់បាញ់ --គិតត្រឹមថ្ងៃអាទិត្យ ទី១៩ ខែតុលា-- ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា បាននិយាយថា ពួកគេបារម្ភកាន់តែខ្លាំងឡើងថាបទឈប់បាញ់ដ៏ផុយស្រួយនេះ អាចដួលរលំបានគ្រប់ពេលទាំងអស់ ហើយសង្រ្គាមពេញលក្ខណៈនឹងចាប់ផ្តើមឡើងវិញ។

ការភ័យខ្លាចទាំងនេះដោយសាររឿងដដែលៗធ្លាប់កើតមានរួចមកហើយ ដោយកាលពីខែមីនាកន្លងទៅ បទឈប់បាញ់មួយបានខ្ទេចខ្ទី បន្ទាប់ពីអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែក ហើយបដិសេធមិនផ្លាស់ទៅដំណាក់កាលទីពីរនៃបទឈប់បាញ់ ដែលអាចនឹងបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍នៅពេលនោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm