ក្រុមនិស្សិតឥណ្ឌូនេស៊ី គ្រោងចេញតវ៉ា ខណៈលោក Prabowo កាន់តំណែងប្រធានាធិបតីបាន ១ឆ្នាំ

2025/10/20 08:59:57 pm        93

ក្រុមនិស្សិតឥណ្ឌូនេស៊ី បានរៀបចំផែនការធ្វើបាតុកម្មនៅថ្ងៃខួបកាន់អំណាចបាន ១ឆ្នាំ របស់រដ្ឋាភិបាលលោកប្រធានាធិបតី Prabowo Subianto ក្នុងទីក្រុងហ្សាកាតា នៅថ្ងៃចន្ទ (២០ តុលា) នេះ រយៈពេលពីរខែបន្ទាប់ពីបាតុកម្មដ៏ហិង្សាបានកក្រើកប្រទេស ខណៈប្រធានាធិបតីបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីប្រារព្ធឆ្នាំដំបូងរបស់លោកនៅក្នុងតំណែង។

ក្រុមបាតុករនឹងប្រមូលផ្តុំគ្នានៅជិតវិមានប្រធានាធិបតី ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី នេះបើតាមការបង្ហោះរបស់ក្រុមនិស្សិត ដែលស្គាល់ក្នុងស្រុកថា BEM SI នៅលើបណ្ដាញសង្គមអ៊ីនស្តារក្រាម អមដោយពាក្យហាសថេក (Hashtag) ថា "មួយឆ្នាំគ្រប់គ្រាន់ហើយ" និង "រយៈពេលមួយឆ្នាំនៃបញ្ហាមិនឈប់ឈរ"។

កាលពីចុងខែសីហា ការតវ៉ាដែលដឹកនាំដោយនិស្សិតប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល និងអត្ថប្រយោជន៍សមាជិកសភា បានរីករាលដាលទូទាំងប្រទេស។ បន្ទាប់ពីមានមនុស្សម្នាក់ស្លាប់ ការតវ៉ាក៏កាន់តែកម្រោល ហើយចំនួនអ្នកស្លាប់បានកើនឡើង ដែលបង្ហាញពីបញ្ហាប្រឈមដ៏ធំបំផុតចំពោះលោក Prabowo ចាប់តាំងពីជាប់ឆ្នោតកាលពីឆ្នាំមុនមក។

លោក Wasisto Raharjo Jati អ្នកស្រាវជ្រាវនយោបាយនៅទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិរបស់ឥណ្ឌូនេស៊ី បាននិយាយថា ឆ្នាំដំបូងរបស់លោក Prabowo ជួបភាពវឹកវរ ដោយសារកង្វះការចូលរួមពីសាធារណៈក្នុងគោលនយោបាយរបស់លោក ដោយលើកឡើងពីកម្មវិធីអាហារសាលាមិនគិតថ្លៃដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីរូបនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm