សម្តេចធិបតី ប្រាប់ពលរដ្ឋត្រូវជឿលើកងទ័ព ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងកិច្ចការពារទឹកដី

2025/10/20 02:41:11 pm        296

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវជឿជាក់លើការខិតខំប្រឹងប្រែងរបស់មេទ័ព និងយុទ្ធជនកម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយសូមកុំបន្តសួរដេញដោល និងឌឺដងថាសមរភូមិនេះស្ងាត់ សមរភូមិនោះបាត់ ខណៈកងទ័ពមិនបណ្តោយឲ្យបាត់អ្វីដែលជាសិទ្ធិស្របច្បាប់កម្ពុជានោះទេ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានក្រុមអ្នកនយោបាយខ្លះ ឬបងប្អូនមួយចំនួនបានសួរដេញដោល និងឌឺដងរាជរដ្ឋាភិបាលថា សង្រ្គាមរយៈពេលប្រាំយប់ប្រាំថ្ងៃរវាងកងទ័ពកម្ពុជា និងថៃ កាលពីកន្លងទៅនោះ បានធ្វើឲ្យកម្ពុជាបាត់បង់នូវសមរភូមិខ្លះ និងពលីយុទ្ធជនច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្តេចធិបតី បានប្រាប់ទៅជនរួមជាតិថា គប្បីត្រូវជឿជាក់លើរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងទ័ពទាំងអស់ដែលបានខិតខំការពារដោយមិន បណ្តោយឲ្យបាត់បង់នូវអ្វីជាសិទ្ធិស្របច្បាប់របស់កម្ពុជានោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា​ រឿងបញ្ហាព្រំដែននេះ«ស្ងៀមស្តាត់ ប៉ុន្តែស្ងាត់គឺមិនស្ងៀម» បើតាមសម្តេចធិបតី បានបញ្ជាក់ថា អភិក្រមមាន២ ដែលទាមទារឲ្យមានការដោះស្រាយនោះ គឺទី១ កន្លែងណាដែលមានបញ្ហា ដូចជាបាតុភាពនៅបន្ទាយមានជ័យ ឬយុទ្ធជន១៨នាក់ ដោយយើងប្រឹងធ្វើយ៉ាងណា ដើម្បីទប់កុំឱ្យរាលដាលបន្តទៀត។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ពន្យល់ប្រាប់ដល់បងប្អូនជនរួមជាតិទៀតថា​ ទិសដៅ និងអភិក្រមនៃការដោះស្រាយរបស់រាជរដ្ឋាភិបាល គឺការការពារអាយុជីវិត ទ្រព្យសម្បត្តិ ទឹកដី និងការស្តារឡើងវិញ នូវបរិស្ថាន ដែលអាចឲ្យប្រជាជនរស់ឡើងវិញ ដោយមិនចាំបាច់ តឹងទ្រូង និងភិតភ័យដូចសព្វថ្ងៃនេះ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងពាណិជ្ជកម្ម ស្ដាប់បញ្ហាប្រឈម សំណូមពររបស់វិស័យជន ដើម្បីជំរុញការផលិតក្នុងស្រុក
2025/10/20 06:19:17 pm        1
ផ្លូវជនបទ១ខ្សែក្នុងស្រុកសំឡូត បាននិងកំពុងសម្រួលដល់ការដឹកជញ្ជូនកសិផល ខណៈស្រុកនេះជាស្រុកកសិកម្ម
2025/10/20 05:55:04 pm        1
កម្ពុជា-ចក្រភពអង់គ្លេស លើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី កាន់តែល្អប្រសើរឡើង
2025/10/20 05:25:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងពាណិជ្ជកម្ម ស្ដាប់បញ្ហាប្រឈម សំណូមពររបស់វិស័យជន ដើម្បីជំរុញការផលិតក្នុងស្រុក

2025/10/20 06:19:17 pm
​បេសកជនអាមេរិកស្ថិតនៅអ៊ីស្រាអែល ដើម្បីគាំទ្រផែនការ នៅតំបន់ហ្កាហ្សា
2025/10/20 06:12:12 pm
​ទីភ្នាក់ងារអាកាសធាតុរបស់ UN ជំរុញឲ្យចាត់វិធានការបិទភាពឆកល្វែងក្នុងប្រព័ន្ធព្រមានគ្រោះមហន្តរាយ
2025/10/20 06:09:50 pm
​លោក Zelenskyy៖ អ៊ុយក្រែនត្រៀមនាំចូលឧស្ម័នច្រើនបំផុត បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ី
2025/10/20 06:07:29 pm
​ផ្លូវជនបទ១ខ្សែក្នុងស្រុកសំឡូត បាននិងកំពុងសម្រួលដល់ការដឹកជញ្ជូនកសិផល ខណៈស្រុកនេះជាស្រុកកសិកម្ម
2025/10/20 05:55:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/20 04:58:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/20 10:37:52 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/17 09:29:26 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am