អាជ្ញាធរហ្កាហ្សាអះអាងថា អ៊ីស្រាអែល សម្លាប់ជនប៉ាឡេស្ទីនជិត ១០០នាក់ តាំងពីមានបទឈប់បាញ់មក

2025/10/20 10:05:43 pm        171

រដ្ឋាភិបាលដែនដីហ្កាហ្សា បាននិយាយអះអាងក្នុងសេចក្ដីថ្លែងការណ៍មួយថា មានជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩៧នាក់ ត្រូវបានសម្លាប់ និងប្រមាណ ២៣០នាក់ ទៀតរងរបួសដោយសារកងទ័ពអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅតំបន់ហ្កាហ្សាស្ទ្រីប កាលថ្ងៃទី១០ ខែតុលា មក រួមទាំងការបំពានជាង ២០ដង ដែលបានកត់ត្រាក្នុងថ្ងៃអាទិត្យកន្លងទៅតែមួយប៉ុណ្ណោះ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា "អ៊ីស្រាអែលបានប្រព្រឹត្តការបំពានសរុប ៨០មកហើយ ចាប់តាំងពីការប្រកាសបទឈប់បាញ់ ដែលជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ"។ អាជ្ញាធរនេះបន្តថា ការបំពាននោះរួមមាន ការបាញ់ប្រហារដោយផ្ទាល់លើជនស៊ីវិល ការបាញ់ផ្លោង ការកំណត់គោលដៅដោយចេតនា និងចាប់ខ្លួនជនស៊ីវិល។

រដ្ឋាភិបាលហ្កាហ្សានេះ និយាយថា កងទ័ពអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពាន និងអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួល ជួយធ្វើអន្តរាគមន៍ជាបន្ទាន់។ ភាគីអ៊ីស្រាអែលបានចោទបកទៅវិញថា ក្រុមហាម៉ាសទេគឺជាអ្នកបំពាន ហើយខ្លួនត្រូវបង្ខំចិត្តឆ្លើយតបដើម្បីទប់ស្កាត់ស្ថានការណ៍។

គួរឱ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែល ផ្អែកលើផែនការដែលស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា។ បទឈប់បាញ់នេះបានបញ្ចប់សង្គ្រាម ២ឆ្នាំ ដែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៨.០០០នាក់ របួសប្រហែល ១៧ម៉ឺននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាគច្រើនរបស់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm