ទាហានកូរ៉េខាងជើង រត់ចូលទៅកូរ៉េខាងត្បូង ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់របស់គូប្រជែងទាំងពីរ

2025/10/20 10:08:55 pm        223

យោធាកូរ៉េខាងត្បូង បាននិយាយថា ទាហានកូរ៉េខាងជើងម្នាក់ បានរត់ភៀសខ្លួនចូលទៅកាន់កូរ៉េខាងត្បូង ដោយឆ្លងកាត់ព្រំដែនដែលមានកំពែងរឹងមាំ និងគ្រោះថ្នាក់ខ្លាំងរបស់គូប្រជែងទាំងពីរ កាលពីថ្ងៃអាទិត្យ (១៩ តុលា)។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាបានចាប់ខ្លួនទាហានម្នាក់ដែលឆ្លងកាត់ផ្នែកកណ្តាលនៃព្រំដែនដីគោក ហើយទាហានរូបនេះបានបង្ហាញពីបំណងចង់តាំងទីលំនៅថ្មីនៅកូរ៉េខាងត្បូង។

ករណីនេះជាការរត់ចោលប្រទេសលើកដំបូងហើយដែលត្រូវរាយការណ៍ថាធ្វើឡើងដោយទាហានកូរ៉េខាងជើង ចាប់តាំងពីពលទាហានកូរ៉េខាងជើងម្នាក់រត់ទៅកូរ៉េខាងត្បូង តាមច្រកព្រំដែខាងកើតក្នុងខែសីហា ឆ្នាំ២០២៤។ បើទោះបីជាប្រទេសជិតខាងទាំងពីរនៅជាប់គ្នាក៏ដោយ ប៉ុន្តែមិនមែនជារឿងធម្មតាទេសម្រាប់ជនជាតិកូរ៉េខាងជើង ដែលរត់គេចខ្លួនតាមព្រំដែនគោកបែបនេះ។

មិនដូចឈ្មោះផ្លូវការរបស់ខ្លួនទេ តំបន់គ្មានយោធា (DMZ) — បណ្តោយ ២៤៨គីឡូម៉ែត្រ ទទឹង ៤គីឡូម៉ែត្រនេះ — ជាព្រំដែនធំទូលាយ ដែលត្រូវការពារយ៉ាងខ្លាំង ពោរពេញដោយគ្រាប់មីន អន្ទាក់រថក្រោះ របងលួសបន្លា និងទ័ពប្រយុទ្ធជាច្រើនយាមកាមនៅទីនោះ។ កាលឆ្នាំ២០១៧ ពេលដែលទាហានកូរ៉េខាងជើងគេចខ្លួនម្នាក់បានរត់ឆ្លងព្រំដែន ទាហានកូរ៉េខាងជើងបាញ់លើទាហាននោះអស់គ្រាប់ប្រហែល ៤០បង់ មុនពេលកូរ៉េខាងត្បូងអាចទាញទាហានដែលរងរបួស ទៅកាន់ទីសុវត្ថិភាព។

ភាគច្រើននៃជនជាតិកូរ៉េខាងជើងប្រហែល ៣៤.០០០នាក់ ដែលរត់គេចទៅកូរ៉េខាងត្បូង ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមកូរ៉េឆ្នាំ១៩៥០-៥៣មក បានជ្រើសរើសរត់តាមរយៈប្រទេសចិន ដែលមានព្រំដែនមិនសូវគ្រោះថ្នាក់ និងវែងឆ្ងាយជាមួយកូរ៉េខាងជើង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm