រុស្ស៊ី អះអាងគ្រប់គ្រងតំបន់លំនៅឋាន២កន្លែងទៀត ខណៈអ៊ុយក្រែនថាបានវាយប្រហារទីតាំងសំខាន់ៗរបស់រុស្ស៊ី

2025/10/20 10:17:58 pm        210

រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់ទីតាំងលំនៅឋាន ចំនួនពីរកន្លែងបន្ថែមទៀតក្នុងតំបន់ Donetsk និង Zaporizhzhia រយៈពេល២៤ម៉ោងកន្លងទៅនេះ ខណៈអ៊ុយក្រែនបានអះអាងថាបានវាយប្រហារតម្រង់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីដ៏សំខាន់។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួន៣គ្រាប់ គ្រាប់បែកកំណត់គោលដៅពីលើអាកាសចំនួនពីរគ្រាប់ និងបានបាញ់ទម្លាក់យានដ្រូនចំនួន៣២៣គ្រឿងក្នុងអំឡុងពេលតែមួយ។ លើសពីនេះ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែន និងទីតាំងប្រើប្រាស់សម្រាប់ដំឡើងយានដ្រូនរយៈចម្ងាយឆ្ងាយលទីក្រុងមូស្គូអះអាងថាគាំទ្រដល់ប្រតិបត្តិការយោធារបស់ទីក្រុងគីវ។

ទន្ទឹមនឹងនេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃតែមួយនោះថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារស៊ីបគោលដៅលើទីតាំងសំខាន់ៗរបស់រុស្ស៊ី រួមមានរោងចក្រចម្រាញ់ប្រេង Novokuibyshevsk ក្នុងតំបន់Samara Oblast រោងចក្រឧស្ម័នOrenburg នៅតំបន់ Orenburg និងឃ្លាំងប្រេងឥន្ធនៈនិងប្រេងម៉ាស៊ីននៅទីក្រុង Berdyansk ជាទីក្រុងកំពង់ផែនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែន បាននិយាយថា ប្រតិបត្តិការទាំងនេះគឺជាផ្នែកនៃយុទ្ធនាការកំពុងបន្តដើម្បីបង្អាក់ដល់សហគ្រាសដែលផ្គត់ផ្គង់ធនធានដល់យោធារុស្ស៊ី និងធ្វើឱ្យបាត់បង់សមត្ថភាពឧស្សាហកម្ម-យោធារបស់ទីក្រុងមូស្គូ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm