លោក Trump៖ អាមេរិកនឹង «មានភាពល្អប្រសើរ» ជាមួយចិន ខណៈកិច្ចពិភាក្សាពាណិជ្ជកម្មជិតកើតឡើង

2025/10/20 11:17:55 pm        82

លោកប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិក នឹង «មានភាពល្អប្រសើរ» ជាមួយប្រទេសចិន ដោយនេះជាការលើកឡើងដែលកើតមានបន្តិចនៅមុនពេលភាគីទាំង២ វិលទៅកាន់តុចរចា ហើយការផ្អាកជម្លោះពាណិជ្ជកម្មដ៏ផុយស្រួយ ជិតដល់កាលកំណត់។

ក្នុងអំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃអាទិត្យ (ទី១៩ ខែតុលា) នៅពេលត្រូវបានសួរអំពីការគំរាមរបស់លោក ក្នុងការដំឡើងអត្រាពន្ធ ១០០ភាគរយលើទំនិញចិន ដោយសារទីក្រុងប៉េកាំងប្ដេជ្ញាគ្រប់គ្រងយ៉ាងទូលំទូលាយលើរ៉ែកម្រ លោក Trump បានតបថា ការយកពន្ធនេះ គឺ «មិនមាននិរន្តរភាព» នោះទេ ទោះបីជា «វាអាចកើតមាន» ក៏ដោយ។

ជាមួយគ្នានេះ លោកបានបន្ថែមថា លោកមានទំនាក់ទំនងល្អជាមួយមេដឹកនាំចិន លោក Xi Jinping ហើយលោករំពឹងថា ការអង្គុយជជែកគ្នានឹងកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ត្រូវចាប់ផ្តើមប្រព្រឹត្តទៅនៅចុងខែតុលានេះ។

លោក Trump បានសង្កត់ធ្ងន់ថា៖ «ខ្ញុំគិតថា យើងនឹងមានភាពល្អប្រសើរជាមួយប្រទេសចិន ប៉ុន្តែយើងត្រូវតែមានកិច្ចព្រមព្រៀងដ៏យុត្តិធម៌។ វាត្រូវតែមានភាពយុត្តិធម៌»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិក និងចិន នឹងជួបពិភាក្សាគ្នា នៅចុងសប្តាហ៍នេះ ក្នុងប្រទេសម៉ាឡេស៊ី ដោយសម្ដីនោះបានកើតឡើងបន្ទាប់ពីលោកបានជួបជជែកគ្នាតាមប្រព័ន្ធអនឡាញ (វីដេអូខល) ជាមួយឧបនាយករដ្ឋមន្ត្រី លោក He Lifeng កាលពីថ្ងៃទី១៧ ខែតុលា ជាពិភាក្សាដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានពិពណ៌នាថា ជាការផ្លាស់ប្តូរទស្សនៈក្នុងន័យស្ថាបនា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm