ប្រមុខសន្តិសុខបេឡារុសស្វែងរកកិច្ចសន្ទនាជាមួយអ៊ុយក្រែន ដើម្បីជួយបញ្ជប់សង្គ្រាម

2025/10/20 11:31:45 pm        76

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់បេឡារុស កាលពីថ្ងៃអាទិត្យ (ទី១៩ ខែតុលា) បានរាយការណ៍ថា ប្រធានទីភ្នាក់ងារសន្តិសុខរបស់ប្រទេសបេឡារុស បាននិយាយថា ស្ថាប័នរបស់លោក កំពុងព្យាយាមបង្កើតទំនាក់ទំនងជាមួយអ៊ុយក្រែន ដើម្បីជួយសម្រេចបាននូវដំណោះស្រាយនៃសង្គ្រាមដែលមានរយៈពេលជាង ៣ឆ្នាំកន្លះ ជាមួយប្រទេសរុស្ស៊ី។

ការអត្ថាធិប្បាយរបស់លោក Ivan Tertel ទៅកាន់ទូរទស្សន៍រដ្ឋ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ កាលពីសប្តាហ៍មុនថា អ្នកការទូតជាន់ខ្ពស់បេឡារុស បានជួបប្រជុំជាមួយអឺរ៉ុប ដើម្បីព្យាយាមសម្រាលភាពឯកោដែលបានដាក់យ៉ាងយូរលើប្រទេសរបស់លោក ដោយសារតែបន្តមានសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

លោក Tertel ដែលការកត់សម្គាល់របស់លោក ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Belta បាននិយាយថា កិច្ចប្រជុំជាមួយមន្ត្រីអ៊ុយក្រែន មានសារៈសំខាន់ «សម្រាប់ស្ថានភាពបច្ចុប្បន្ន ដើម្បីអាចឈានដល់ការឯកភាពគ្នា»។

លោក Tertel ដែលទីភ្នាក់ងាររបស់លោក នៅតែប្រើអក្សរកាត់សម័យសូវៀត KGB បានបញ្ជាក់ថា៖ «ការងារនេះក៏កំពុងដំណើរការផងដែរ។ ពិតណាស់ បញ្ហាភាគច្រើន អាស្រ័យលើភាគីអ៊ុយក្រែន។ លោកប្រធានាធិបតីរបស់យើង កំពុងធ្វើការយ៉ាងច្រើនតាមដែលលោកអាច ដើម្បឲ្យស្ថានភាពក្នុងតំបន់មានស្ថិរភាព»។

លោកប្រធានរូបនេះបានសង្កត់ធ្ងន់ថា៖ «ហើយយើងបានរកឃើញតុល្យភាពនៃផលប្រយោជន៍របស់ភាគីទាំង២ នៅក្នុងស្ថានភាពដ៏ស្មុគស្មាញនេះ ដោយមានទំនោរឆ្ពោះទៅរកភាពតានតឹង។ ខ្ញុំជឿជាក់ថា យើងអាចលុបបំបាត់ស្ថានការណ៍នេះបាន តាមរយៈតែការចរចាយ៉ាងស្ថប់ស្ងាត់ និងការស្វែងរកការសម្របសម្រួលប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអនុញ្ញាតឲ្យវិមានក្រឹមឡាំងប្រើប្រាស់ដែនដីនៃប្រទេសរបស់លោក ដើម្បីចាប់ផ្តើមផ្នែកមួយនៃសង្រ្គាមឆ្នាំ២០២២ ជាមួយអ៊ុយក្រែន ប៉ុន្តែបានបន្តធ្វើឲ្យកងកម្លាំងប្រដាប់អាវុធរបស់លោកនៅក្រៅជម្លោះនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm