វិទ្យាល័យតាំងក្រសាំង ទទួលបានអគារបន្ទប់ទឹកស្អាតជាសមិទ្ធផលថ្មី ដើម្បីលើកកម្ពស់សុខភាព និងបរិស្ថាន

2025/10/20 11:53:20 pm        142

ភ្នំពេញ ៖ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យតាំងក្រសាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអគារបន្ទប់ទឹកស្អាត ដែលជាសមិទ្ធផលថ្មី នៃការចូលរួមលើកកម្ពស់បញ្ហាសុខភាព និងបរិស្ថាននៅក្នុងសាលារៀន ក្រោមគម្រោងគាំទ្រពី Autobahn VAG និង Tri Dong ។ 

​លោកជំទាវបណ្ឌិត ជា សិរី ទសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅវិទ្យាល័យ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ, លោកជំទាវបានចូលរួមអបអរសាទរ ចំពោះអគារបន្ទប់ ទឹកដ៏ស្អាត និងមានសោភ័ណ្ឌភាព ដែលបានរចនាដោយគិតគូរគ្រប់ជ្រុងជ្រោយ ពន្លឺ ខ្យល់ អនាម័យ ក្លិន និងភាពងាយស្រួល មួយ ខ្នងនេះ ដែលមានចំនួន ៦ បន្ទប់, ៥ បន្ទប់សម្រាប់យុវតី និង ១ បន្ទប់ សម្រាប់សិស្សមានពិការភាព ហើយនេះក៏ជាសមិទ្ធផលថ្មីមួយ បន្ថែមទៀត សម្រាប់វិទ្យាល័យតាំងក្រសាំង។ 

លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងក្រុមហ៊ុន Autobahn_VAC និងក្រុមហ៊ុន Tri Dung ដែលបានគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ក្នុងការកសាងអគារបន្ទប់ទឹកស្អាតនេះឡើង និងបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់, មន្ទីរអប់រំ យុវជន និងកីឡា, លោកនាយក, លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ រួមសាមគ្គីគ្នាកសាងអគារបន្ទប់ទឹកស្អាតថ្មីនេះឡើង ដើម្បីលើកកម្ពស់អនាម័យ អនាម័យមាន សារៈសំខាន់ណាស់ពិសេសសិស្សនារី ដែលជាផ្នែកមួយក្នុងការលើស្ទួយ ការពារសុខភាព និងការចូលរួមការពារនូវជម្ងឺដង្កាត់ផ្សេងៗ។

លោកជំទាវ បន្តថា រាជរដ្ឋាភិបាលបន្តវេនថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗ នានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកផ្នែកអនាម័យ និងទឹកស្អាតជាអាទិភាពមួយជាមួយ នឹង ចក្ខុវិស័យជំរុញឲ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យជាសកលឲ្យបានត្រឹមឆ្នាំ២០៣០។ ក្នុងឱកាសនេះដែរ, លោកជំទាវ នាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនបងប្អូនសរុបប្រមាណ ៤១៨ នាក់ រួមមាន៖ ឧបត្ថម្ភវិទ្យាល័យតាំងក្រសាំងចំនួន ២ ម៉ឺន រៀល, ឧបត្ថម្ភមន្ត្រីការិយាល័យអប់រំ ១២ នាក់ រដ្ឋបាលស្រុក និងសមាជិកគណៈកម្មការបក្សឃុំ ៣១ នាក់ និងលោកគ្រូ-អ្នកគ្រូ ចំនួន ៧៥ នាក់ ក្នុងម្នាក់ៗទទួលបានក្រមា ១ និងថវិកាចំនួន ៣ ម៉ឺនរៀល, និងឧបត្ថម្ភសិស្សានុសិស្សចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួល បានឃីត ១ និងថវិកាចំនួន ១ ម៉ឺនរៀល។

សូមបញ្ជាក់ថា នៅថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញចូលរួមប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារចាស់ជរា ស្ថិត នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm