ផ្លូវជនបទ១ខ្សែក្នុងស្រុកសំឡូត បាននិងកំពុងសម្រួលដល់ការដឹកជញ្ជូនកសិផល ខណៈស្រុកនេះជាស្រុកកសិកម្ម

2025/10/21 12:55:04 am        223

បាត់ដំបង ៖ ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង៤ ពាន់ម៉ែត្រ នៅស្រុកសំឡូត ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ បានកំពុងស្ថាបនា ដើម្បីសម្រួលដល់ការរស់នៅ ការផ្តល់សេវាសាធារណៈ ជាពិសេសការដឹកជញ្ជូន កសិផលផ្សេងៗ ខណៈស្រុកមួយនេះគឺជាស្រុកអភិវឌ្ឍន៍វិស័យកសិកម្ម។

​ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ ពាន់ម៉ែត្រ, ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិអូររាំងខេន ឃុំស៊ុង ទៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការស្ថាបនាផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានជំរុញការអភិវឌ្ឍន៍នៅតាម មូលដ្ឋានទូទាំងប្រទេស និងប្រទាក់ក្រឡាគ្នា ជាពិសេសការប្រែក្លាយពីផ្លូវក្រាលក្រួស ទៅជាផ្លូវក្រាលកៅស៊ូ DBST និង ផ្លូវក្រាលបេតុងជាដើម។

ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានឯកភាព និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ចំពោះការយកចិត្តទុកដាក់លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរ ជាន់ (DBST) និងសូមជំរុញការស្ថាបនាផ្លូវនេះឲ្យបានចប់ទៅតាមផែនការ ឬបានមុនផែនការ ព្រោះផ្លូវជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថាផ្លូវនៅតាមជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ដែលបញ្ហានេះ រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗបានវិនិយោគអស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងគោលដៅសម្រួលដល់គមនាគមន៍ជនបទ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស និងជា ការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ជាក់ស្តែងការស្ថាបនាផ្លូវខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជា- ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើនេះផ្ទាល់ តាមរយៈការដឹកជញ្ជូនសម្ភារៈទៅកាន់ចម្ការ ឬដឹកជញ្ជូនកសិផលមកលំនៅឋាន ក៏ដូចទៅកាន់ទីផ្សារជាដើម ព្រោះនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបងនេះ គឺជាស្រុកមួយដែលប្រជាពលរដ្ឋភាគច្រើនធ្វើចម្ការ និងមាន ការលក់ដូរមានបន្ទាប់បន្សុំ។ ដូច្នេះតាមរយៈការងារលើកកម្រិតគុណភាពផ្លូវនេះ គឺជាការចាំបាច់ដើម្បីឆ្លើយតបទៅនិងតម្រូវការជាក់ ស្តែងនៅមូលដ្ឋាន និងក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់គុណភាព និងគុណតម្លៃនៃការរស់នៅរបស់ប្រជាជន ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm