ទីភ្នាក់ងារអាកាសធាតុរបស់ UN ជំរុញឲ្យចាត់វិធានការបិទភាពឆកល្វែងក្នុងប្រព័ន្ធព្រមានគ្រោះមហន្តរាយ

2025/10/21 01:09:50 am        83

អង្គការឧតុនិយមពិភពលោក (WMO) បានជំរុញឲ្យចាត់វិធានការបិទភាពឆកល្វែង នៅក្នុងប្រព័ន្ធឃ្លាំមើលពិភពលោក ដែលមានគោលបំណងការពារមនុស្សពីអាកាសធាតុអាក្រក់ធ្ងន់ធ្ងរខ្លាំង ដោយបានបញ្ជាក់នៅថ្ងៃចន្ទ (ទី២០ ខែតុលា) នេះថា ការព្រមានជាមុនបែបនេះ គឺចាំបាច់ជាពិសេស នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ដោយបានរៀបចំកិច្ចប្រជុំពិសេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស WMO បានលើកឡើងថា ក្នុងរយៈពេល ៥ទសវត្សរ៍កន្លងមកនេះ គ្រោះថ្នាក់ទាក់ទងនឹងអាកាសធាតុ ទឹក និងបម្រែបបម្រួលអាកាសធាតុ បានបណ្ដាលឲ្យមនុស្សជាង ២លាននាក់បាត់បង់ជីវិត ដោយ ៩០ភាគរយនៃការស្លាប់ទាំងនោះ កើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ទិន្នន័យពីទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) មួយនេះ បង្ហាញថា អគ្គលេខាធិការ WMO លោកស្រី Celeste Saulo បានធ្វើឲ្យការជំរុញដល់ប្រព័ន្ធព្រមានជាមុនជាអាទិភាពមួយ ប៉ុន្តែនៅតែមានប្រទេសតែ ៥៥ភាគរយដែលបានលើកកម្ពស់សមត្ថភាពឃ្លាំមើលនេះ។

WMO បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មនុស្សរាប់លាននាក់ខ្វះការការពារប្រឆាំងនឹងអាកាសធាតុដ៏គ្រោះថ្នាក់ ដែលកំពុងធ្វើឲ្យធនធានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខូចខាតយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ចំនួនប្រទេសដែលប្រើប្រព័ន្ធព្រមានជាមុន បានកើនឡើងទ្វេដង ក្នុងរយៈពេល ៣ឆ្នាំ ដោយមានដល់ ១១៩ប្រទេស ប៉ុន្តែការវាយតម្លៃរបស់ WMO លើប្រទេសចំនួន ៦២ បានបង្ហាញថា ពាក់កណ្តាលនៃប្រទេសទាំងនោះមានត្រឹមសមត្ថភាពតាមដានមូលដ្ឋានប៉ុណ្ណោះ ហើយ ១៦ភាគរយ មានតិចជាងសមត្ថភាពមូលដ្ឋាន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm