កម្មវិធីជជែកលើវិថីទេសចរណ៍ ចូលរួមចំណែកជំរុញយុទ្ធនាការទស្សនាកម្ពុជា និងស្រឡាញ់ជាតិ

2025/10/21 01:50:25 am        188

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ នាចុងសប្ដាហ៍នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីជជែកលើវិថីទេសចរណ៍ ក្រោមប្រធានបទ “សិល្បៈជាជ្រុងមួយនៃទេសចរណ៍” និង “ទេសចរណ៍សម័យបច្ចេកវិទ្យា” ជាកម្មវិធីកម្សាន្តថ្មីមួយដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន​ក្នុងវិស័យ​ទេសចរណ៍មានជាអាទិ៍ ការចូលរួមចំណែកក្នុងយុទ្ធនាការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង, ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ការបំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ ចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបិយ និងអរូបិយ សម្បត្តិធម្មជាតិ មរតកវប្បធម៌ប្រវត្តិសាស្ត្រ សិល្បៈ ជាពិសេសលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

ក្នុងពិធីដ៏អធិកអធមនាពេលនោះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីតំណាង ដៃគូសហការឧបត្ថម្ភ, វាគ្មិនកិត្តិយស, លោកសាស្ត្រាចារ្យ, សិល្បៈករ សិល្បៈការិនី, អ្នកផលិតមាតិកាព័ត៌មាន, Influencers, KOLs ព្រមទាំងបងប្អូន អ៊ំ ពូ មីង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាអាចជួបជុំគ្នា រៀបចំកម្មវិធីសប្បាយរីករាយដូចថ្ងៃនេះគឺ ដោយសារប្រទេសយើងស្ថិតនៅក្នុងម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានភាពរឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខដុមនីយកម្មនៅក្នុងសង្គម បានកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្មប្រកបដោយស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា កម្មវិធីជជែកលើវិថីទេសចរណ៍ នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈចូលរួម គំនិតផ្តួចផ្តើម ស្មារតីរួបរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ ឯកជន ប្រជាជន និងដៃគូសហការនានាបានរួបរួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ក៏ដូចជាគោលដៅទេសចរណ៍នានា ឱ្យបានច្រើនកុះករ និងដើរកម្សាន្តប្រកបដោយទំនុកចិត្ត កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព មានការទទួលស្វាគមន៍រាក់ទាក់កក់ក្ដៅ ព្រមជាមួយនឹងសក្ដានុពលទេសចរណ៍សម្បូរបែប, គួបផ្សំនឹងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏យូរលង់, ម្ហូបអាហារឆ្ងាញ់ពិសារ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជា «ស្នាមញញឹមកម្ពុជា» ភាពស្លូតបូត និងការស្រលាញ់រាប់អានរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm