លោក Zelenskyy បញ្ជាក់ថា ត្រៀមជាស្រេចចូលរួមក្នុងកិច្ចប្រជុំជាមួយលោក Putin និងលោក Trump នៅហុងគ្រី បើត្រូវបានអញ្ជើញ

2025/10/21 01:51:10 am        76

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់ថា លោកនឹងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង២ នៅប្រទេសហុងគ្រី ប្រសិនបើលោកត្រូវបានអញ្ជើញ។

លោក Trump និងលោក Putin បានឲ្យដឹងថា ពួកលោកនឹងជួបប្រជុំគ្នា នៅរដ្ឋធានីរបស់ហុងគ្រី ប្រហែលជាក្នុងរង្វង់ប៉ុន្មានសប្តាហ៍ទៀត ខណៈដែលមេដឹកនាំអាមេរិក នៅតែបន្តប្រឹងប្រែងសម្របសម្រួល ក្នុងគោលបំណងឲ្យមានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំកន្លះដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ២០២២។

ក្នុងការកត់សម្គាល់ ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ (ទី២០ ខែតុលា) នេះ លោក Zelenskyy បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើខ្ញុំត្រូវបានអញ្ជើញឲ្យទៅទីក្រុង Budapest ពោលគឺប្រសិនបើវាជាការអញ្ជើញក្នុងទម្រង់មួយ ដែលយើងត្រូវជួបប្រជុំ ៣ភាគី ឬតាមរយៈអ្វីដែលត្រូវបានហៅថា កិច្ចការទូតត្រល់ (ការចចារដែលសម្រុះសម្រួលដោយអន្តរការី) នោះគឺ លោកប្រធានាធិបតី Trump ជួបជាមួយលោក Putin ហើយបន្ទាប់មកលោកប្រធានាធិបតី Trump ជួបជាមួយខ្ញុំ។ បន្ទាប់មកនៅក្នុងទម្រង់ណាមួយ ឬផ្សេងទៀត យើងនឹងយល់ព្រម»។

ប្រធានាធិបតីអ៊ុយក្រែនបានរិះគន់ការជ្រើសរើសប្រទេសហុងគ្រី ដែលមានទំនាក់ទំនងយ៉ាងសោះកក្រោះ ជាមួយទីក្រុងគីវ ហើយត្រូវបានគេមើលឃើញថា ជាសមាជិកដែលមាននិន្នាការគាំទ្រវិមានក្រឹមឡាំងបំផុត នៅសហភាពអឺរ៉ុប។

តែយ៉ាងណាក្ដី ទីក្រុងគីវ បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមកិច្ចប្រជុំ ៣ភាគី រវាងលោក Zelenskyy លោក Putin និងលោក Trump ក្នុងប្រទេសអព្យាក្រឹតមួយចំនួន រួមមានទួរគី ស្វីស និងបុរីវ៉ាទីកង់៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        59
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm