លោក Khamenei ច្រានចោលសំណើចរចារបស់លោក Trump ហើយបដិសេធការបំផ្លាញសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ

2025/10/21 02:58:34 am        81


មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅថ្ងៃចន្ទ (ទី២០ ខែតុលា) នេះ បានច្រានចោលសំណើឲ្យមានកិច្ចចរចាជាថ្មីពីប្រធានាធិបតីអាមេរិក លោក Donald Trump ហើយបានបដិសេធការអះអាងរបស់លោក ដែលថា សហរដ្ឋអាមេរិកបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានចូលរួមក្នុងការចរចានុយក្លេអ៊ែរដោយប្រយោលចំនួន ៥ជុំ ដែលបានបញ្ចប់ដោយសារសង្គ្រាមតាមអាកាសរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា ដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក Khamenei បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «លោក Trump និយាយថា លោកគឺជាអ្នកធ្វើកិច្ចព្រមព្រៀង ប៉ុន្តែប្រសិនបើកិច្ចព្រមព្រៀងមួយ ត្រូវបានកើតឡើងអមដោយការសម្លុតកំហែង ហើយលទ្ធផលរបស់វាត្រូវបានកំណត់ទុកជាមុនរួចហើយនោះ វាមិនមែនជាកិច្ចព្រមព្រៀងទេ ប៉ុន្តែជាការដាក់ទណ្ឌកម្ម និងការគំរាមកំហែង»។

គួរដឹងថា កាលពីសប្តាហ៍មុន លោក Trump បានប្រាប់សភាអ៊ីស្រាអែលថា វាពិតជាអស្ចារ្យណាស់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន អាចចរចាឲ្យមាន «កិច្ចព្រមព្រៀងសន្តិភាព» ជាមួយទីក្រុងតេអេរ៉ង់ ដោយនោះបានកើតឡើងបន្ទាប់ពីមាននូវការចាប់ផ្តើមបទឈប់បាញ់ នៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

លោក Khamenei បានប្រាប់បន្ថែមថា៖ «ប្រធានាធិបតីអាមេរិកនិយាយដោយមោទនភាពថា ពួកគេបានទម្លាក់គ្រាប់បែក និងបំផ្លាញឧស្សាហកម្មនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ល្អណាស់ សូមបន្តសុបិននេះចុះ!។ តើវាពាក់ព័ន្ធអ្វីជាមួយអាមេរិក ថា តើអ៊ីរ៉ង់មានទីកន្លែងផលិតអាវុធនុយក្លេអ៊ែរដែរ ឬទេ? អន្តរាគមន៍ទាំងនេះ មិនសមរម្យ ខុសឆ្គង និងពេញទៅដោយការសម្លុតកំហែង»។

មហាអំណាចលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ថា កំពុងព្យាយាមផលិតគ្រាប់បែកនុយក្លេអ៊ែរ តាមរយៈការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម ហើយចង់ឲ្យប្រទេសនេះបញ្ឈប់សកម្មភាពបែបនេះ។ ទីក្រុងតេអេរ៉ង់បដិសេធមិនបានស្វែងរកការចម្រាញ់សារធាតុផលិតអាវុធឡើយ ដោយអះអាងថា កម្មវិធីនេះមានគោលបំណងផលិតថាមពលស៊ីវិលតែម៉្យាងប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm