ចង្កៀងដីឥដ្ឋជាប់កំណត់ត្រាចំនួន ២,៦លានចង្កៀង ត្រូវបានអុជបំភ្លឺកាលពីយប់ថ្ងៃអាទិត្យនៅទីក្រុងអាយុធ្យា ប្រទេសឥណ្ឌា ដែលសាសនិកហិណ្ឌូមានជំនឿថា វាគឺជាថ្ងៃចម្រើនព្រះជន្មរបស់ព្រះរាម មុនពិធីបុណ្យ Diwali ។
ព្រឹត្តការណ៍អុជចង្កៀងនេះ ត្រូវបានប្រារព្ធឡើងរយៈពេល ១ថ្ងៃមុនពិធីបុណ្យ Diwali ដែលជាគេស្គាល់ថាជាពិធីបុណ្យភ្លើង ។
ច្រាំងទន្លេ Sarayu ត្រូវបានបំភ្លឺជាមួយចង្កៀង ដែលបានអុជដោយក្រុមអ្នកគោរពបូជារាប់ម៉ឺននាក់ ដើម្បីបង្កើតកំណត់ត្រាពិភពលោក Guinness សម្រាប់ការបង្ហាញចង្កៀងច្រើនបំផុតនៅលើពិភពលោក ។
គួរបញ្ជាក់ថា ពិធីបុណ្យ Diwali ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅទូទាំងប្រទេសឥណ្ឌា ពេលដែលពួកគេប្រារព្ធការយាងត្រឡប់មកវិញរបស់ព្រះរាមមកកាន់រាជាណាចក្រអាយុធ្យា ក្រោយព្រះអង្គយកឈ្នះក្រុងរាពណ៌ដែលជាស្តេចលង្កា ។
ការអុជបំភ្លឺចង្កៀងដីឥដ្ឋនេះដែរ តំណាងឲ្យការស្វាគមន៍ព្រះរាមមកកាន់រាជាណាចក្រអាយុធ្យា ក្រោយការនិរទេសរយៈពេល ១៤ឆ្នាំរបស់ព្រះអង្គ និងជានិមិត្តរូបនៃជ័យជំនះរបស់អំពើល្អលើអំពើអាក្រក់ ៕