ចិន៖ មនុស្សណែនណាន់តាន់តាប់ឈរតម្រង់ជួរគ្នានៅខាងក្រៅហាងលក់ទំនិញ នៃព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ នៅក្នុងរដ្ឋធានីរបស់ចិន អំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីទិញវត្ថុអនុស្សាវរីយ៍កីឡាអូឡាំពិកដែលដាក់លក់ត្រៀបត្រា។ ហាងនេះមានទីតាំងស្ថិតនៅផ្លូវថ្នើរជើង Wangfujing របស់ទីក្រុងប៉េកាំង ជាទីដែលពលរដ្ឋក្នុងតំបន់រាប់រយនាក់ប្រជ្រៀតគ្នា ទិញផលិតផលក្នុងស្រុករបស់ពួកគេអំពីកីឡាអូឡាំពិក បន្ទាប់ពីពិធីបើកកាលពីចុងសប្ដាហ៍កន្លងទៅ។

លោក Shi Wenchao អ្នកក្រុងប៉េកាំងដែលកំពុងឈរតម្រង់ជួរចាំចូលទិញបាននិយាយថា រូបជានិមិត្តរូប mascots គឺជាវត្ថុនាំសំណាងល្អ ។ ពិតជាមានអត្ថន័យណាស់ ព្រោះនេះគឺជាលោកដំបូងដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងា។ គណៈកម្មាធិការរៀបចំទីក្រុងប៉េកាំងឆ្នាំ២០២២ បានបង្កើតផលិតផលដែលមានការទទួលស្គាល់ជាង ៥,០០០ប្រភេទសម្រាប់កីឡាអូឡាំពិករដូវរងា និងកីឡាជនពិការឡាំពិកបែងចែកជា ១៦ប្រភេទផ្សេងៗគ្នារួមមានផលិតផលមិនមែនលោហធាតុ ផលិតផលលោហៈដ៏មានតម្លៃ សម្លៀកបំពាក់ សេរ៉ាមិច ផលិតផលសម្ភារៈការិយាល័យ តុក្កតា និងរបស់ក្មេងលេង សិប្បកម្ម តែម ក៏ដូចជាកាក់រំលឹកដល់ការចងចាំជាដើម។ ការលក់ដាច់ខ្លាំងដែលធ្វើឲ្យស្តង់ទំនិញនេះរកចំនូលបានជាង ១លានយ័ន ឬស្មើនឹងប្រមាណ ១៥៧,០០០ដុល្លារអាមេរិកក្នុងមួយថ្ងៃ៕
អត្ថបទ៖ សុខមាន