TIA ទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន២ ដែលធ្វើការហោះហើរទៅកាន់ក្រុងធំៗលើពិភពលោក

2025/10/21 04:58:03 pm        651

អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន២ ក្នុងនោះក្រុមហ៊ុនចំនួនមួយបានបើកការ ហោះហើររួចរាល់ ខណៈមួយផ្សេងៗទៀត នឹងត្រៀមហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនាពេលខ្លីខាងមុខ ដោយក្រុមហ៊ុនទាំងពីរនេះ នឹងពង្រឹងការតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ទីក្រុងធំៗលើពិភពលោក។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) លើក ឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះថា គោលដៅ រួមរបស់ក្រុមហ៊ុន CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ VINCI Airports គឺធ្វើយ៉ាងណាបង្កើនចំនួនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ពី ៥,៣ លាន នាក់ ក្នុងឆ្នាំ២០២៥ ដល់ ១០ លាននាក់ នៅឆ្នាំ២០៣០, គោលដៅមួយនេះអាចសម្រេចទៅបាន តាមរយៈការបង្កើនសមត្ថភាពក្រុម ហ៊ុនអាកាសចរណ៍ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ថ្មីៗបន្ថែមទៀត ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA)។

លោកអ្នកឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា ជុំវិញការហោះហើរនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានស្វាគមន៍ក្រុមហ៊ុន អាកាសចរណ៍ថ្មីចំនួន២ គឺក្រុមហ៊ុន Etihad Airways ដែលបានហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ និងក្រុមហ៊ុន Turkish Airline ដែលនឹងត្រៀមហោះហើរជើងទី១ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនេះ នឹងពង្រឹងការតភ្ជាប់រវាងរាជធានីភ្នំពេញ និងទីក្រុងធំៗ នៅមជ្ឈិមបូព៌ា អឺរ៉ុប និងអាហ្វ្រិក។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific ក៏បានជ្រើសរើស អាកាសយានដ្ឋាន អន្តរជាតិតេជោ ជាអាកាសយានដ្ឋានជំនួស សម្រាប់ចុះចតយន្តហោះចំនួន១៣ គ្រឿង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អំឡុង ពេលមានខ្យល់ព្យុះ Ragasa នេះបានបង្ហាញពីការជឿជាក់ និងទំនុកចិត្តលើ TIA ដែលជាអាកាសយានដ្ឋានខ្នាតអន្តរជាតិ។

សូមបញ្ជាក់ថា, យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ, គិត ពីថ្ងៃដាក់ឱ្យដំណើរការ មកដល់ថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ជាមធ្យម ១៥ ម៉ឺននាក់ ក្នុងមួយថ្ងៃ និងជើងហោះហើរចេញ-ចូល (ទ្វេទិស) ជាមធ្យម ១៣០ ជើង ក្នុងមួយថ្ងៃ និង មានក្រុមហ៊ុនអាកាសចរណ៍ ហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ២៩ ក្រុមហ៊ុន (ក្រុមហ៊ុនអន្តរជាតិចំនួន ២៥ និងក្រុមហ៊ុនក្នុងស្រុកចំនួន៤) ។ តាមរយៈការ ហោះហើរនេះ ត្រូវរំពឹងថា កំណើនជើងហោះហើរ អ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍ នឹងមានការកើនឡើងជាលំដាប់នាពេល ខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm