សភាជប៉ុន គ្រោងបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេស

2025/10/21 06:45:29 pm        88

សភាជប៉ុន គ្រោងបោះឆ្នោតជ្រើសរើសលោកស្រី Sanae Takaichi ឱ្យក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន នៅថ្ងៃអង្គារ (២១ តុលា) នេះ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) របស់លោកស្រី បានធ្វើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះជាមួយដៃគូថ្មី គឺបក្សនវានុវត្តន៍ជប៉ុន (JIP) ឬហៅថាក្រុម Ishin ដែលនឹងទាញប្លុកកាន់អំណាចឱ្យងាកទៅខាងស្តាំនិយមបន្ថែមទៀត។

សភាតំណាងរាស្រ្តជប៉ុននិយាយថា សភានឹងបើកសម័យប្រជុំចាប់ពីម៉ោងក្នុងស្រុក ១រសៀល នៅសភាជាន់ទាប ហើយការបោះឆ្នោតជ្រើតាំងនាយករដ្ឋមន្រ្តីថ្មី ត្រូវរំពឹងថានឹងចាប់ផ្តើមភ្លាមៗក្រោយបើកសម័យប្រជុំរួច។

លោកស្រី Takaichi នឹងជំនួសតំណែងលោកនាយករដ្ឋមន្ត្រី Shigeru Ishiba ដោយបញ្ចប់ភាពទំនេរនយោបាយអស់រយៈពេលបីខែ និងការខ្វែងគំនិតនានា ចាប់តាំងពីខែកក្កដាមក។ លោក Ishiba ដែលកាន់តំណែងបានតែ ១ឆ្នាំប៉ុណ្ណោះ បានលាលែងពីតំណែងជាផ្លូវការ រួមជាមួយគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃអង្គារដដែលនេះ ដោយបើកផ្លូវសម្រាប់អ្នកស្នងតំណែងបន្ត។

ថ្លែងក្នុងពិធីចុះហត្ថលេខាបង្កើតក្រុមចម្រុះកាលពីថ្ងៃចន្ទ ជាមួយមេដឹកនាំបក្ស JIP លោកស្រី Takaichi បាននិយាយថា "ស្ថិរភាពនយោបាយគឺជាភាពចាំបាច់ណាស់នៅពេលនេះ... បើគ្មានស្ថិរភាពទេ ជប៉ុនមិនអាចជំរុញវិធានការសម្រាប់សេដ្ឋកិច្ចរឹងមាំ ឬការទូតបានឡើយ"។

នៅពេលជាប់ឆ្នោតជានាយករដ្ឋមន្ត្រីហើយ លោកស្រី Takaichi វ័យ ៦៤ឆ្នាំ នឹងបើកបង្ហាញគណៈរដ្ឋមន្ត្រីរបស់ខ្លួនជាមួយនឹងក្រុមសម្ព័ន្ធមិត្តរបស់អ្នកនយោបាយដ៏មានឥទ្ធិពលក្នុងបក្ស LDP នោះគឺលោក Taro Aso និងអ្នកផ្សេងទៀតដែលគាំទ្រលោកស្រី ក្នុងការបោះឆ្នោតជាប្រធានបក្ស។ លោកស្រី Takaichi នឹងក្លាយជាស្ត្រីដំបូងដែលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm