ជប៉ុន ព្រមានពីការបាត់បង់ការងារ និងខាតរាប់ពាន់លានដុល្លារ បន្ទាប់ពីវៀតណាម ហាមមិនឱ្យជិះម៉ូតូសាំង

2025/10/21 09:30:44 pm        92

យោងតាមឯកសារដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ និងប្រភពដែលដឹងពីរឿងនេះ បាននិយាយនៅថ្ងៃអង្គារ (២១ តុលា) នេះថា រដ្ឋាភិបាលជប៉ុន និងរោងចក្រផលិតធំៗជាច្រើនរបស់ប្រទេសនេះ បានចេញសេចក្ដីព្រមានប្រាប់វៀតណាមថា ផែនការដាក់បម្រាម ហាមមិនឱ្យជិះទោចក្រយានយន្ត (ម៉ូតូ) ដែលប្រើសាំងក្នុងទីក្រុងហាណូយ អាចធ្វើឱ្យកម្មករជាច្រើនបាត់បង់ការងារ ហើយរំខានតម្លៃទីផ្សារ ៤,៦ពាន់លានដុល្លារអាមេរិក ដែលផលប៉ះពាល់ខ្លាំងជាងគេគឺក្រុមហ៊ុនហុងដា។

កាលពីខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានចេញសេចក្ដីណែនាំមួយ ហាមប្រាមម៉ូតូដែលចាក់សាំង មិនឱ្យជិះចូលទីក្រុងហាណូយ ចាប់ពីពាក់កណ្ដាលឆ្នាំ២០២៦ តទៅ ខណៈប្រទេសនេះព្យាយាមកាត់បន្ថយការបំពុលខ្យល់។ ការរឹតត្បិតកាន់តែទូលំទូលាយ នឹងដាក់ចេញពេញលេញនៅឆ្នាំ២០២៨ ហើយបម្រាមនេះត្រូវរំពឹងថានឹងពង្រីកទៅផ្នែកផ្សេងទៀតទូទាំងប្រទេស។

ជាការឆ្លើយតប ស្ថានទូតជប៉ុននៅទីក្រុងហាណូយ បានផ្ញើលិខិតមួយទៅអាជ្ញាធរវៀតណាម ដោយនិយាយថា ការហាមប្រាមភ្លាមៗបែបនេះ អាចនឹង “ប៉ះពាល់ការងារដែលគាំទ្រដល់ឧស្សាហកម្ម” ក៏ដូចជាអ្នកចែកចាយម៉ូតូ និងផ្គត់ផ្គង់គ្រឿងបន្លាស់ផ្សេងទៀត នេះបើតាមសេចក្ដីថ្លែងការណ៍ពីស្ថានទូត ដែលសង្ខេបខ្លឹមសារលិខិតនោះ ដោយបដិសេធមិនបញ្ចេញសេចក្ដីលម្អិតឡើយ។

គួរឱ្យដឹងថា ទីផ្សារទោចក្រយានយន្តរបស់វៀតណាម គឺធំបំផុតលើពិភពលោក -- ដែលមានតម្លៃប៉ាន់ស្មាន ៤,៦ពាន់លានដុល្លារអាមេរិក យោងតាមទិន្នន័យស្រាវជ្រាវទីផ្សារពីស្ថាប័ន Mordor Intelligence --- ជាមួយនឹងចំនួនម៉ូតូដែលបានចុះបញ្ជីកាលពីឆ្នាំមុន ឈានដល់ ៨០% នៃចំនួនប្រជាជនសរុប ១០០លាននាក់របស់ខ្លួន ដែលជាអត្រាកម្មសិទ្ធិខ្ពស់បំផុតមួយនៅទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm