ឯកឧត្តម ហេង សួរ អញ្ជើញបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ាន លើកទី២១

2025/10/21 10:08:10 pm        730

សៀមរាប៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញ​ជា​អធិបតី​ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ាន លើកទី២១ (21st SLOM) ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ នេះជាលើកទីពីរហើយ ដែល​កម្ពុជា​មាន​កិត្តិយស បានទទួលរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានម្តងទៀត ដែលធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាល​ពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឡើងវិញនូវគោលបំណងរួមគ្នា ក្នុង​ការ​ពង្រឹង​កម្លាំងពលកម្មរបស់អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និង​បាន​ត្រៀម​ខ្លួន​រួច​រាល់សម្រាប់ពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីបានអបអរសាទរលោកជំទាវ Joan Moh អនុ​រដ្ឋលេខា​ធិការ​នៃ​ក្រសួង​ហត្ថ​ពល​កម្ម ​នៃប្រទេសសិង្ហបុរី និងជាតំណាងប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន សម្រាប់​ឆ្នាំ​២០២៤​-២០២៦ ចំពោះការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៨ (28th ALMM) និង​កិច្ច​ប្រជុំ​ឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ និងលើកទី២១ (20th & 21st SLOM) ដែល​នឹង​ពិនិត្យ​មើល​វឌ្ឍនភាពដោយផ្តោតលើទីផ្សារការងារ ការអភិវឌ្ឍកម្លាំងពលកម្ម ចល័ត​ភាព​កម្លាំង​ពលកម្ម ​សុវត្ថិភាព និងសុខភាពការងារជាដើម។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះ ឧត្តមមន្រ្តីការងារ​អាស៊ានដែលសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការសម្រេចបាននូវរបៀបវារៈពាក់ព័ន្ធនឹងការអភិវឌ្ឍកម្លាំងពលកម្ម និងវិស័យការងារ តាមរយៈការទប់ស្កាត់ ការអប់រំ ការគាំពារសង្គម ដែលស្របជាមួយនឹងប្រធានបទ “ពង្រឹងភាពធន់ និងលើកកម្ពស់នវានុវត្តន៍” ដែលមានសិង្ហបុរីជាប្រធាន និងប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាននៅឆ្នាំនេះ។

ស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការងារបៃតង និងលំអានថ្មីនៃចល័តភាពទេសន្តរប្រវេសន៍ ដែលផ្ដល់នូវឱកាសជាច្រើនសម្រាប់ការរីកចម្រើន និងនវានុវត្តន៍។ ក្នុងបរិបទនេះ គំនិតផ្ដួចផ្ដើមដែលមាននាពេលបច្ចុប្បន្នសម្រាប់ឆ្លើយតបទៅនឹងឱកាសការងារ ប្រព័ន្ធទីផ្សារការងារ ការពង្រីករបបសន្តិសុខសង្គម ការបិទគម្លាតជំនាញ ពិតជាមានភាពចាំបាច់ណាស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm