ឯកអគ្គរាជទូតជប៉ុន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុ​ង​អនុវិទ្យាល័យ​គល់​ទទឹង​ ក្នុងខេត្តពោធិ៍សាត់ ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន

2025/10/21 10:26:19 pm        623

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​រៀប​ចំពិធី “សម្ពោធអគារសិក្សា១ខ្នង៦បន្ទប់ បង្គន់អនាម័យ​៥បន្ទប់ និងទីតាំង​លាង​សម្ពាត​ដៃ​១​កន្លែង​ជា​អំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់​គម្រោងទ្រទ្រង់​តូច​សន្តិសុខ​មនុស្ស​ជាតិ​(គូសាណូណិ)​នៅ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​គល់​ទទឹង​ ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែស្រុកភ្នំក្រវាញ ត្រូវបានសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូ​វកា​រក្រោមអធិបតីភាពឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុ​ន​ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និងលោក ហេង សុភាណា អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាល​ខេត្តពោធិ៍សាត់​។ 

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានជម្រាបជូន​អំពីស្ថាន​ភាព​អប់រំ​ក្នុង​ស្រុក​ភ្នំក្រវាញ​ដែល​មាន​សាលារៀនចំនួន៥១ក្នុងនោះមត្តេយ្យ៣សាលា បឋមសិក្សា៤០សាលា​អនុវិទ្យាល័យ​៧​សាលា និ​ង​វិទ្យាល័យ​២​សាលា​គ្រូប​ង្រៀន​៥៦០​នាក់។ ដោយ​ឡែក​សាលា​បឋម​សិក្សា​គល់​ទទឹង​បាន​កសាង​ឡើងនៅឆ្នាំ១៩៧៩ លុះដល់ឆ្នាំ២០០៧ ត្រូវបានដំឡើង កម្រិតសិក្សា​មាន​ឈ្មោះ​ថា​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​គល់​ទទឹង។ បច្ចុប្បន្ន​មាន​អគារ​សិក្សា​២​ខ្នង​ស្មើ​១០ប​ន្ទប់​ធ្វើ​អំពី​ឈើ និង​មានសភាពទ្រុឌទ្រោមមាន១៤បន្ទប់សិស្ស ក្នុងឆ្នាំសិក្សា២០២៥-២០២៦​ចំនួន​៥៧៩​នាក់​។

លោកស្រីថៃ បូណេ នាយិកាអង្គការក្តីសង្ឃឹម លូថេរ៉ានកម្ពុជា​បាន​លើក​ឡើង​ថា​ការ​សាង​សង់​អគារ​សិក្សា​១ខ្នងស្មើនឹង៥បន្ទប់ កន្លែងសំអាតដៃនិងបំពាក់សម្ភារ បរិក្ខា ប្រយោជន៍​ដល់​កុមារ​នៅ​ក្នុង​សហគមន៍​យើង​មានក្តី​សុបិន​រួម​គ្នាថា​កុមារ​ជា​ច្រើន​នាក់​មាន​សិទ្ធិទទួកបាននូវទីតាំងសុវត្ថិភាព​ក្នុង​ការ​សិក្សា។ លើសពីនេះសង្ឃឹមថាការយកចិត្តទុកដាកអំពីការពង្រឹងគុណភាពអប់រំនោះ ធ្វើ​ឱ្យ​អគារ​សិក្សា​មួយ​នេះ​កាន់​តែ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុ​ស្ស​ឱ្យ​សម្រេច​នូវ​សក្តានុព​ល​ពេញលេញនិងចាកចេញពីភាពក្រីក្រ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃប្រទេសជប៉ុន​ប្រចាំ​កម្ពុជា​ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់អគារសិក្សា១ខ្នង៦បន្ទប់ បង្គន់អនាម័យ៥បន្ទប់ និង​កន្លែងលាងសម្ពាតដៃ១កន្លែង នៅសាលាបឋមសិក្សាគល់ទទឹងនេះត្រូវបាន សហការអនុវត្តន៍ ដោយ​អង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា និងមូលនិធិចេឡា ។លោកគ្រូ អ្នកគ្រូ សា​លាប​ឋម​សិក្សា​គល់​ទទឹង ក្រុមប្រឹក្សាឃុំ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុកភ្នំក្រវ៉ាញ ជាអំណោយ​របស់​រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួ​យ​ឥតសំណង​សម្រាប់​គម្រោង​ទ្រង់​ទ្រាយ​តូច​សន្តិ​សុខ​មនុស្សជាតិ(គូសាណូណិ) មានចំនួនទឹកប្រាក់ប្រមាណ ៩២,០០០ ដុល្លារអាមេរិ​ក​។ គោល​បំណង​ចម្បង នៃគម្រោងគឺដើម្បីរួមចំណែកលើកកម្ពស់ការទទួលបានការអប់រំសម្រាប់ កុមារ​នៅ​កម្រិត​បឋមសិក្សាប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន ដែលនាំមកនូវ​គុណ​ភាព​ជីវភាព​រស់​នៅ​សម្រាប់​ប្រជាជនរស់ក្នុងសហគមន៍ ជាពិសេស ផ្តល់ផលប្រយោជន៍ដោយ​ផ្ទាល់​ដល់​សិស្សា​នុសិស្ស និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់​។

លោក ហេង សុភាណា បានថ្លែងថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់​ពី​សមិទ្ធិ​ផល​ផ្សេង​ៗជា​ច្រើននៅក្នុងស្រុកភ្នំក្រវាញនិយាយរួម​ដោយ​ឡែក​នៅ​ក្នុង​ឃុំស​ន្ទ្រែទ​ទួល​បាន​នូវ​អគា​រ​សិក្សា​១​ខ្នង​ស្មើ​នឹង៦បន្ទប់ អគារមត្តេយ្យសិ​ក្សា​មួយ​ខ្នង​មាន​១ប​ន្ទប់​កន្លែង​លាង​សំអាត​ដៃ​ព្រម​ទាំង​បាន​បំពាក់​នូវ​គ្រឿងបរិក្ខាសិក្សាគ្រប់គ្រាន់ពិតជាមានសោភ័ណភាពស្អាត​ និង​មាន​ស្តង់ដា​សម្រាប់​ការ​អប់រំ​កុមារ​នៅក្នុងប្រទេស​កម្ពុជា​ពិត​ជា​និមិត្ត​រូប​នៃ​ចំណង​មិត្ត​ភាព និង​សហ​ប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន​ រដ្ឋាភិបាលជប៉ុននិងប្រជាជន រដ្ឋាភិបាលកម្ពុជា។លោកបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិ បា​ល​កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជា​មាគ៌ា​កំណត់​គោល​ដៅ​អភិវឌ្ឍន៍​ក្រោម​គន្លឹះ៥គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ក្នុងនោះវិស័យអប់រំជាអា​ទិភាព​ក្នុង​ចំណោម​វិស័យ​សំខាន់ៗជាច្រើនសម្រាប់ធ្វើការកែទម្រង់ ការអភិវឌ្ឍន៍ ធនធានមនុស្ស​នៅ​កម្ពុជា​ឱ្យ​មាន​ភាពល្អប្រសើរ។ ជាមួយ​គ្នា​នោះ​ការ​អភិវ​ឌ្ឍ​សាលារៀ​ន​ឱ្យមា​ន​លក្ខណៈ​សមស្រប​ជា​សាលា​កុមារមរត្រី និង​លើកកម្ពស់គុណភាពអប់រំដោយផ្តោតសំខាន់គឺការពង្រឹង អភិបាលកិច្ចតាម​សាលា​រៀន ​កែសម្រួលនិងរៀបចំកម្មវិធីសិក្សា ចំណេះដឹង វិន័យ សីលធម៌ ឥរិយាបទ សុខុមាល​ភាព អាហារូបត្ថម្ភ ពិនិត្យគុណភាពចំណីអាហារតាមសាលារៀន និងលើក​ទឹក​ចិត្ត​មាតាបិតា​អាណា​ព្យាបាល សហគមន៍ចូលរួមស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និង​សហគមន៍​ដើម្បី​អប់រំ​»។​ តាមរយៈនេះលោកក៏បានថ្លែងអំណរគុណចំពោះប្រជាជន រដ្ឋាភិបាលជប៉ុន​ជា​ពិសេស​អង្គការ​ក្តី​សង្ឃឹម​លូថេរ៉ាន​កម្ពុជា​គឺ​ជាមិត្ត និងដៃគូ​ដ៏សំខាន់ និង​ជិត​ស្និទ្ធ​របស់​កម្ពុជា​តែង​តែ​ផ្តល់​ជំនួយ​ដល់ប្រទេសក​ម្ពុជា​ដោយ​បាន​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​សូម​ឱ្យ​មិត្ត​ភាព​រវាង​ប្រជាជនកម្ពុជា និង​ប្រជាជនជប៉ុនកាន់តែរឹងមាំស្ថិតស្ថេរជានិច្ច៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm