រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃចន្ទថា អ្នកនយោបាយអឺរ៉ុប «មិនចាប់អារម្មណ៍» ថាតើកិច្ចប្រជុំកំពូលរវាង

សហរដ្ឋអាមេរិក និងរុស្ស៊ីដែលត្រូវបានរំពឹងទុកនៅទីក្រុង Budapest អាចទទួលបានកិច្ចព្រមព្រៀងសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដែរ ឬយ៉ាងណា?
លោក Szijjarto បាននិយាយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសអ៊ឺរ៉ុបក្នុងប្រទេសលុចសំបួរថា «អ្នកនយោបាយអឺរ៉ុប នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីរារាំងកិច្ចប្រជុំកំពូលនេះមិនឱ្យកើតឡើង»។
សហភាពអឺរ៉ុបនិយាយថា «រុស្ស៊ីត្រូវតែបង្ហាញឆន្ទៈនយោបាយពិតប្រាកដដើម្បីបញ្ចប់សង្រ្គាម យល់ព្រមលើបទឈប់បាញ់ពេញលេញ គ្មានលក្ខខណ្ឌ និងជាបន្ទាន់ ហើយចូលរួមក្នុងការចរចាប្រកបដោយអត្ថន័យ»។

លោក Trump និងលោក Putin គ្រោងនឹងជួបប្រជុំគ្នានៅទីក្រុង Budapest រដ្ឋធានីប្រទេសហុងគ្រី ដែលជាប្រទេសសមាជិកសម្ព័ន្ធយោធាណាតូនិងសហភាពអឺរ៉ុប ដែលបានរក្សាទំនាក់ទំនងដ៏កក់ក្តៅជាមួយទីក្រុងមូស្គូ ពេញមួយសង្រ្គាមនៅអ៊ុយក្រែន។