បេក្ខជនប្រឡងបាក់ឌុបនិទ្ទេសA កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេសទទួល​រថយន្តអគ្គិសនី Leapmotor TO3 ពីក្រសួងអប់រំ

2025/10/21 11:01:50 pm        952

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការ និង​ជា​ប្រធាន​គណៈ​គ្រប់​គ្រងនាយកដ្ឋានកិច្ចការប្រឡង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​ប្រគល់​រថយន្ត​អគ្គិសនី Leapmotor TO3 ជូនដល់បេក្ខជននិទ្ទេស A ដែលទទួលបាន កម្រិត​ពិន្ទុ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងគេប្រចាំប្រទេស សម័យប្រឡង ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រុមហ៊ុន TF Motor ឯក​ឧត្តម​ លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងគ្រប់ភាគីពាក់ព័ន្ធ។

ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញ បេក្ខជន ឃុន ដាលីណា ជាសិស្សដែលទទួលបាននិទ្ទេស A កម្រិត​ពិន្ទុ​ខ្ពស់​ជាង​គេប្រចាំប្រទេស មកពីសាលារៀនសុវណ្ណាភូមិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឆ្លៀតក្នុងឱកាសនេះ ដើម្បីអបអរសាទរ​ជាមួយ​នឹង​ភាព​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​របស់​បេក្ខជន​ដែល​បាន​ខិត​ខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អ ក្រសួងអប់រំ យុវជន និងកីឡា សហការ​ជា​មួយ​ក្រុមហ៊ុន TF Motor បានចុះមកកាន់​គេហដ្ឋាន​របស់​បេក្ខជន​ផ្ទាល់​ដើម្បី​ប្រគល់​ជូន​រថយន្ត​អគ្គិសនី ​Leapmotor TO3។

គួរបញ្ជាក់ផងដែរថា ការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ពីខាងក្រុមហ៊ុន TF Motor ជូន​ដល់បេក្ខជនដែលទទួលបាននិទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស ក្នុង​សម័យ​ប្រឡង​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ២០២៥ គឺដើម្បីចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និង​កីឡា​ក្នុង​ការ​លើក​ស្ទួយវិ​ស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីថែទាំដល់បរិស្ថាន និង​កាត់​បន្ថយ​នៅ​ឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm