ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកវគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ

2025/10/21 11:23:05 pm        332

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈសម្រាប់សិល្បករ សិល្បការិនី អ្នកនិពន្ធ និងមន្ត្រីរាជការ។

​លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ផ្អែកលើគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានបេសកកម្ម និងភារកិច្ចកាន់តែសំខាន់ឡើងក្នុងមុខងារជាអ្នកផ្តល់ ការគាំទ្រលើវិស័យបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សដល់អង្គភាព មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធ ក្នុងការធ្វើទំនើបកម្មវិស័យសិល្បៈគ្រប់ជំនាញ ឱ្យប្រកបដោយ ធនធានដែលមានគុណភាព មានវិជ្ជាជីវៈ ជាសិល្បករ សិល្បការិនី ជាមន្ត្រីរាជការដែលប្រកាន់សីលធម៌ថ្លៃថ្នូរ និងជាអ្នកផ្តល់នូវកម្រងទស្សនីយភាពល្អៗ ក្នុងខ្លឹមសារកំសាន្តសប្បាយ និងការអប់រំ ជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ឱ្យស្របតាមពាក្យស្លោក « កម្ពុជា រាជាណាចក្រនៃវប្បធម៌ »។ 

នាឱកាសនោះលោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ជាការពិតណាស់ វគ្គបណ្តុះបណ្តាល ដែលបានរៀបចំនៅថ្ងៃនេះ គឺជាជំហានថ្មី និងជាសមិទ្ធិផលថ្មីមួយទៀតនាឆ្នាំ២០២៥ ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សមួយផ្នែកក្នុងវិស័យវប្បធម៌របស់យើង ហើយក៏ជាផ្នែកមួយដែលមានចែងក្នុងគោលនយោបាយជាតិស្តីពី វិស័យវប្បធម៌ ដោយទទួលបានការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកផងដែរ ។ គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌នេះ គឺជាត្រីវិស័យចង្អុលផ្លូវឱ្យសិល្បករ សិល្បការិនី និងភាគីពាក់ព័ន្ធអនុវត្តប្រកបដោយសុក្រឹតភាព និងទំនុកចិត្តក្នុងការអភិរក្ស និងអភិវឌ្ឍន៍វិស័យវប្បធម៌ឱ្យកាន់តែមានភាពត្រចះត្រចង់ឡើងជាលំដាប់។ ស្របគ្នាជាមួយនិងប្រសាសន៍របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ដែលបានថ្លែង ក្នុងពិធីបើកការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី “វិស័យវប្បធម៌” កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលអង្គរវត្តនៃទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាពេលកន្លងទៅ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា « គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ » គឺជាមូលដ្ឋានគ្រឹះនិងជាត្រីវិស័យក្នុងការនាំឆ្ពោះដល់ការផ្សារភ្ជាប់វិស័យវប្បធម៌ទៅនិងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹងអត្តសញ្ញាណជាតិ ការលើកស្ទួយសីលធម៌ និងកិត្យានុភាពជាតិ ការរក្សា ការពារចំណេះដឹងប្រពៃណី និងការលើកស្ទួយភាពផ្សេងៗគ្នានៃវប្បធម៌។ ក្នុងន័យនេះ គោលនយោបាយជាតិបានចែងយ៉ាងច្បាស់អំពីចក្ខុវិស័យរបស់ខ្លួនគឺ « អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម » ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm