លោក Prabowo ចាប់ផ្តើមឆ្នាំទី២ ជាមួយនឹងកំណើនសេដកិច្ចឥណ្ឌូនេស៊ីខ្សោយ និងការគ្មានលទ្ធផលស្ទង់មតិ

2025/10/21 11:28:08 pm        88

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ចូលឆ្នាំទី២ នៃការកាន់តំណែងកំពូលរបស់លោក ដោយត្រូវជួបនឹងបញ្ហាប្រឈមជាច្រើន ដូចជាកំណើនសេដ្ឋកិច្ចមិនជាខ្លាំងក្លា ភាពអត់ការងារធ្វើរបស់យុវជនខ្ពស់ខ្លាំង និងភាពមិនរលូននៃកម្មវិធីអាហារឥតគិតថ្លៃដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ហើយឥឡូវនេះ ក្តីបារម្ភថ្មីមួយបានលេចឡើង នោះគឺថា ការថយចុះនៃការគាំទ្រពីសំណាក់អ្នកបោះឆ្នោត ជាទំហំដែលពិបាកនឹងវាស់វែង ដោយសារតែខ្វះលទ្ធផលស្ទង់មតិសាធារណៈអាចជឿទុកចិត្តបាន នៅក្នុងឆ្នាំដំបូងរបស់លោក។

អ្នកវិភាគនយោបាយ លោក Kevin O'Rourke បានលើកឡើងថា៖ «ការណ៍ដែលថា មិនមានលទ្ធផលស្ទង់មតិល្អ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចាប់តាំងពីខែកុម្ភៈមក បង្ហាញថា ការស្ទង់មតិទាំងអស់ទំនងជាបានរកឃើញការធ្លាក់ចុះនូវការគាំទ្រ ចំពោះលោក Prabowo។ គ្មានស្ថាប័នស្ទង់មតិណាមួយ មានឆន្ទៈព្រមចេញផ្សាយនូវការរកឃើញដែលធ្វើឲ្យលោកប្រធានាធិបតីខឹងសម្បានោះឡើយ»។

យ៉ាងណាក្ដី ការលេចធ្លាយនូវការរកឃើញពីស្ថាប័នស្ទង់មតិដ៏គួរឲ្យទុកចិត្តមួយដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានបង្ហាញថា ការគាំទ្រ ចំពោះលោក Prabowo នៅក្នុងខែកញ្ញា បានធ្លាក់ចុះប្រហែល ៥៩ភាគរយ ពោលគឺថយចុះពីកម្រិត ៧៩ភាគរយ នៅដើមឆ្នាំ២០២៥ នេះ។ តែស្ថាប័ន Indikator Politik Indonesia បានបញ្ជាក់បន្ទាប់ពីនោះថា ខ្លួនមិនបានបញ្ចេញលទ្ធផលនៃការស្ទង់មតិនោះទេ។

ចំណែកក្រុមស្រាវជ្រាវមួយផ្សេងទៀត គឺមជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ច និងច្បាប់ កាលពីថ្ងៃចន្ទ (ទី២០ ខែតុលា) បានផ្តល់ពិន្ទុដល់ប្រធានាធិបតី ៣ពិន្ទុ ក្នុងចំណោម ១០ពិន្ទុ នៅក្នុងរបាយការណ៍លទ្ធផលការងារមួយឆ្នាំរបស់ខ្លួន ពោលគឺធ្លាក់ចុះពី ៥ពិន្ទុ អំឡុងរយៈពេលកាន់តំណែង ១០០ថ្ងៃ។ ការស្ទង់មតិដ៏គួរឲ្យជឿជាក់ចុងក្រោយមួយដែលបានចេញផ្សាយ បានធ្វើឡើងនៅរយៈពេលកាន់តំណែង ១០០ថ្ងៃ នៅពេលដែលស្ថាប័ន Litbang Kompas បានរកឃើញប្រជាប្រិយភាពរបស់លោក Prabowo ឡើងដល់ទៅ ៨១ភាគរយ ដែលខ្ពស់ជាងអ្នកកាន់តំណែងមុនរបស់លោក នៅក្នុងដំណាក់កាលដូចគ្នា សម្រាប់តំណែងប្រធានាធិបតី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm