ប៊ុលហ្គារីត្រៀមបើកដែនអាកាស សម្រាប់លោក Putin នៅមុនលទ្ធភាពមានជំនួបកំពូលជាមួយលោក Trump នៅទីក្រុង Budapest

2025/10/21 11:43:18 pm        91

ប្រទេសប៊ុលហ្គារីបានបង្ហាញពីការត្រៀមបើកដែនអាកាសរបស់ខ្លួន សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រសិនបើលោកធ្វើដំណើរទៅកាន់ទីក្រុង Budapest ប្រទេសហុងគ្រី សម្រាប់កិច្ចប្រជុំកំពូល ដែលអាចកើតមានជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី លោក Georg Georgiev កាលពីថ្ងៃចន្ទ (ទី២០ ខែតុលា) ក្នុងអំឡុងពេលមានកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) នៅលុចសំបួរ។

លោករដ្ឋមន្ត្រី Georgiev បានសង្កត់ធ្ងន់ថា ការរៀបចំផ្នែកភ័ស្តុភារ នឹងត្រូវបានពិភាក្សាតែនៅពេលដែលកាលបរិច្ឆេទ សម្រាប់កិច្ចប្រជុំ ត្រូវបានបញ្ជាក់ជាផ្លូវការប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា៖ «សូមឲ្យកាលបរិច្ឆេទត្រូវបានប្រកាសជាមុនសិន ហើយបន្ទាប់មកយើងអាចនិយាយពីព័ត៌មានលម្អិតបច្ចេកទេស។ តាមដែលខ្ញុំដឹង គឺមិនទាន់មានកាលបរិច្ឆេទបញ្ជាក់នៅឡើយទេ»។

លោករដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប៊ុលហ្គារី ក្នុងការគាំទ្រគំនិតផ្តួចផ្តើមការទូតនានា ក្នុងគោលបំណងសម្រេចបានសន្តិភាព នៅអ៊ុយក្រែន។ លោក Georgiev បានពន្យល់ថា «នៅពេលដែលកិច្ចប្រឹងប្រែង ត្រូវបានធ្វើឡើង ដើម្បីសន្តិភាព វាគឺជារឿងសមហេតុសមផលដែលភាគីទាំងអស់រួមចំណែក ក្នុងការជួយជ្រោមជ្រែងឲ្យកិច្ចប្រជុំបែបនេះអាចប្រព្រឹត្តទៅបាន»។ ចំពោះសំណួរនៃការផ្តល់ច្រករបៀងផ្លូវអាកាសដល់លោក Putin លោកបានបន្ថែមថា៖ «ហើយតើកិច្ចប្រជុំនោះអាចកើតឡើងយ៉ាងដូចម្ដេច ប្រសិនបើអ្នកចូលរួមម្នាក់មិនអាចធ្វើដំណើរទៅដល់ទីនោះបាន?»

គួរបញ្ជាក់ថា លទ្ធភាពនៃការធ្វើដំណើររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅកាន់ទីក្រុង Budapest សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ជួបប្រទះបញ្ហាប្រឈមផ្នែកការទូត និងភ័ស្តុភារសំខាន់ៗ។ ដោយសារតែមានដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Putin មិនអាចចូលដែនអាកាសរបស់សហភាពអឺរ៉ុប ឬអង្គការណាតូដោយសេរីបានឡើយ ដែលទាមទារឲ្យមានផ្លូវជំនួស និងការរៀបចំច្រករបៀងអាកាសពិសេស៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm