អតីតប្រធានាធិបតីបារាំង លោក Sarkozy នឹងចាប់ផ្ដើមអនុវត្តទោសជាប់ពន្ធនាគារ ៥ឆ្នាំ

2025/10/21 11:54:24 pm        96

អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy នឹងត្រូវចូលទៅក្នុងពន្ធនាគារ នាថ្ងៃអង្គារ (ទី២១ ខែតុលា) នេះ ដោយចាប់ផ្តើមអនុវត្តរយៈពេលជាប់តោស ៥ឆ្នាំ ជុំវិញបទរួមគំនិតប្រមូលមូលនិធិធ្វើយុទ្ធនាការបោះឆ្នោតពីប្រទេសលីប៊ី ដោយនេះជាការបាត់បង់នូវកិត្តិយសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់មេដឹកនាំដែលធ្លាប់ត្រូវបានគេស្គាល់ដោយសារតែការមានទំនុកចិត្តខ្ពស់ និងចំណង់ចំណូលចិត្តរបស់លោក សម្រាប់ការចាប់អារម្មណ៍ជាសកល។

លោក Sarkozy ដែលជាប្រធានាធិបតីអភិរក្សនិយមរបស់ប្រទេសបារាំង ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នឹងក្លាយជាអតីតមេដឹកនាំបារាំងដំបូងគេដែលជាប់ពន្ធនាគារ គិតចាប់តាំងពីអ្នកចូលដៃជាមួយរបបណាហ្ស៊ី លោក Marshal Philippe Petain ក្រោយសង្គ្រាមលោកលើកទី២។

នៅមុនការជាប់ឃុំរបស់លោក លោក Sarkozy បានប្រាប់សារព័ត៌មាន La Tribune Dimanche ថា៖ «ខ្ញុំមិនខ្លាចពន្ធនាគារនោះទេ ខ្ញុំនឹងដើរដោយមានទំនុកចិត្ត ក្នុងនោះរួមទាំងនៅច្រកទ្វារពន្ធនាគារផងដែរ»។

ការផ្ដន្ទាទោសនេះបញ្ចប់ការតស៊ូផ្លូវច្បាប់ជាច្រើនឆ្នាំ ជុំវិញការចោទប្រកាន់ថា យុទ្ធនាការឆ្នាំ២០០៧ របស់លោក បានយកលុយរាប់លានពីមេដឹកនាំលីប៊ី លោក Muammar Gaddafi ដែលក្រោយមកត្រូវបានផ្ដួលរំលំ និងសម្លាប់ ក្នុងអំឡុងពេលមានការបះបោរ Arab Spring។

ទោះបីជាលោក Sarkozy ត្រូវបានរកឃើញថា មានទោសពីបទរួមគំនិតជាមួយជំនួយការជិតស្និទ្ធ ដើម្បីរៀបចំគម្រោងនេះក៏ដោយ ក៏លោកត្រូវបានឲ្យរួចខ្លួនពីបទទួល ឬប្រើប្រាស់មូលនិធិដោយផ្ទាល់ខ្លួន។

លោកបានបដិសេធជានិច្ចថា មិនបានប្រព្រឹត្តខុសឡើយ ហើយបានចាត់ទុកករណីនេះថា មានហេតុផលនយោបាយ ដោយនិយាយថា ចៅក្រមកំពុងប្រឹងប្រែងធ្វើឲ្យលោកអាប់ឱន។ លោកបានប្តឹងឧទ្ធរណ៍ ប៉ុន្តែប្រភេទនៃការកាត់ទោសលោក មានន័យថា លោកត្រូវតែជាប់ពន្ធនាគារ ខណៈដែលដំណើរការប្តឹងឧទ្ធរណ៍របស់លោក ស្ថិតក្នុងការពិចារណា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm