វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាព ស្ដីពី “ការ​អនុវត្ត​កាតព្វកិច្ច​គណនេយ្យ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម ឯករាជ្យ ​សម្រាប់​អង្គភាព​មិន​ស្វែងរកប្រាក់ចំណេញ»

2025/10/21 11:57:44 pm        661

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ហៅកាត់ថា “វ.ស.ស.” បានរៀបចំ​សិក្ខាសាលាពង្រឹងសមត្ថភាព ស្ដីពី “ការ​អនុវត្តកាតព្វកិច្ចគណនេយ្យ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម ឯករាជ្យ ​សម្រាប់​អង្គភាព​មិន​ស្វែងរកប្រាក់ចំណេញ» ក្នុងគោលបំណងរួមចំណែកពង្រឹង​សមត្ថភាព​​ឱ្យ​អង្គការសង្គមស៊ីវិលដែលមិន ស្វែងរកប្រាក់ចំណេញ យល់ដឹង​អំពី​ស្តង់ដារ​នៃ​វិធាន​គណ​នេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងសវនកម្ម អនុលោមតាមបទច្បាប់ និង​លិខិត​បទ​ដ្ឋានគ​តិយុ​ត្តពាក់ព័ន្ធ ជាពិសេស ការិយបរិច្ឆេទ នៃការដាក់លិខិត​ប្រកាស​ព្រម​ទាំង​វិធាន​ពាក់​ព័ន្ធ​នានា​។

ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដា្ឋន វទិកាសម្ព័ន្ធសង្គមស៊ីវិល តាង​នាម​ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុម​ប្រឹក្សា​វេទិកា​សម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងក្នុងសិក្ខាសាលាពង្រឹងសមត្ថភាព ស្ដីពី “ការអនុវត្ត​កាតព្វ​កិច្ច គណនេយ្យ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម ឯករាជ្យ សម្រាប់​អង្គ​ភាព​មិនស្វែងរកប្រាក់ចំណេញ» នាព្រឹកម៉ិញនេះ នៅរាជធានីភ្នំពេញនេះថា ការរៀបចំ​វ​គ្គប​ណ្តុះ​ប​ណ្តាលនាព្រឹកនេះ គឺជាបេសកកម្មមួយរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ហៅកាត់ថា “វ.ស.ស.” ដែលមានតួនាទីជាសេនាធិការឱ្យទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងប្រមូលផ្ដុំទស្សនៈ មតិ​យោបល់​របស់បញ្ញវន្ត ក្រុមស្រាវជ្រាវ បណ្ឌិតសភាចារ្យ ជាពិសេស បណ្តាសង្គមស៊ីវិលតាមរយៈ ការ​រៀបចំកិច្ចពិភាក្សា ការស្រាវជ្រាវ និងការរៀបចំវេទិកានានា ដើម្បីជា​ធាតុ​ចូល​ និង​ជា​គុណ​ប្រយោជន៍ ដល់ការរៀបចំតាក់តែងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា។ ក្នុ​ង​ន័យ​នេះ ​វ.ស.ស. តែងតែរៀបចំវេទិកាសន្ទនាជាប្រចាំឆ្នាំ នៅតាមបណ្តារាជធានី ខេត្ត ក្នុង គោល​បំណង​ឈ្វេង​យល់ពីបញ្ហាប្រឈមរវាងអង្គការ សមាគម សហគមន៍ សហជីព និងប្រជាពលរដ្ឋ ជា​មួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកដោះស្រាយជាគោលនយោបាយ និងយន្តការនានា រួម​ចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកកសាងសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា ប្រកប​ដោយ បរិយាបន្ន ស្របតាមស្ថានភាពសេដ្ឋកិច្ច និងសង្គម។ នាពេលថ្មីៗនេះ វ.ស.ស. បាន​បញ្ចប់​ការ​រៀបចំ វេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជាដៃគូ ដើម្បី​ពង្រឹង​សមត្ថ​ភាព​អង្គការ​សង្គម​ស៊ីវិល ក្នុងបរិបទថ្មី» នៅតាមបណ្តារាជធានី ខេត្ត ទាំង២២ លើកលែងខេត្ត​ឧត្តរមានជ័យ ព្រះវិហារ និងប៉ៃលិន។

ជាមួយគ្នានេះដែរ វ.ស.ស. ក៏បានធ្លាប់រៀបចំវគ្គបណ្តុះបណ្តាលនានាច្រើន ដោយបានអញ្ជើញ តំណាង​អង្គការសង្គមស៊ីវិល យុវជន និងនិស្សិតមកចូលរួម។ ហើយកាលពីកន្លងទៅ វ.ស.ស. ក៏បាន សហការជាមួយនិយ័តករគណនេយ្យ និងសវនកម្ម រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ស្តង់ដា​គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់អង្គការសង្គមស៊ីវិលផងដែរ។

ជាថ្មីម្តងទៀត ដោយមើលឃើញពីភាពចាំបាច់ក្នុងការផ្សព្វផ្សាយដល់អង្គការ សមាគម សហគមន៍​នានា ក៏ដូចជាឆ្លើយតបនឹងសំណូមរបស់ដៃគូសហប្រតិបត្តិការរបស់ខ្លួន វ.ស.ស. បាន ស្នើ​សុំកិច្ចសហការជាមួយនិយ័តករគណនេយ្យនិងសវនកម្មរៀបចំ “សិក្ខាសាលាពង្រឹងសមត្ថភាព

ស្ដីពី “ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងកាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញ​វត្ថុ​ឱ្យ​រង​សវនកម្ម​ឯករាជ្យ សម្រាប់អង្គការមិនស្វែងរកប្រាក់ចំណេញ" នេះឡើង៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm