រដ្ឋបាលខេត្តសៀមរាប និង JICA បើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម JCC លើកទី១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២

2025/10/22 12:44:10 am        141

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ (Meeting Record) រវាងរដ្ឋបាលខេត្តសៀមរាបដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)ដឹកនាំដោយលោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) តំណាងជាន់ខ្ពស់ នៃការិយាល័យ JICA ប្រចាំកម្ពុជា ដោយមានការចូលរួមពីអ្នកពាក់ព័ន្ន។

ឯកឧត្តម ប្រាក់ សោភ័ណ រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អស់រយៈពេលជាង ៤ឆ្នាំមកហើយ លើការសិក្សារៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប និងបានជួយសិក្សាស្វែងរកនូវបញ្ហាប្រឈម ដែលកើតមានឡើងនៅក្នុងក្រុង ព្រមទាំងបានរៀបចំផែនទីបង្ហាញផ្លូវក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់ជាគំនិតជម្រើស សម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈម។ នៅក្នុងដំណាក់កាលទី១ ដែលទើបបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដោយបានអនុវត្តនូវគម្រោងសាកល្បងចំនួន ៨ គម្រោងផ្សេងទៀត ក្នុងនោះគម្រោងចំនួន ៦ បាននឹងកំពុងអនុវត្តជាគម្រោងពេញលេញ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថារាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJICA ក៏បានអនុម័តបន្តការអនុវត្តគម្រោង ទីក្រុងឆ្លាតវៃសៀមរាប សម្រាប់ដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៨ ខាងមុខនេះ។ នៅក្នុងដំណាក់កាលទី២ នៃគម្រោងទីក្រុងឆ្លាតវៃនេះ JICA ក៏នៅតែបន្តដាក់ផែនការក្នុងការកសាងសមត្ថភាព ដល់មន្រ្តីរាជការទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបផងដែរ។ 

ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណសម្ដែងនូវការអរគុណ ចំពោះរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបន្តផ្ដល់ការគាំទ្រគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហ៊ាន ២ (Phase 2) និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជប៉ុន ដែលជានិច្ចជាកាល តែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅក្នុងខេត្តសៀមរាប។ 

ឯកឧត្តម ក៏បានស្នើដល់លោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) បង្កើតបន្ថែមនូវកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ឬក្រុងសៀមរាប ជាមួយបណ្តាខេត្ត ក្រុង នៃប្រទេសជប៉ុន ក្នុងការកសាងសមត្ថភាពមន្រ្តី និងការផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក លើគម្រោងទីក្រុងឆ្លាតវៃបន្តទៀត។

លោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត និងក្រុមការងារទាំងអស់របស់រដ្ឋបាលខេត្តដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ។ នៅក្នុងដំណាក់កាលទី១ យើងសម្រេចបានលទ្ធផលជាច្រើនដូចជា អភិបាលកិច្ចឌីជីថល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវេទិកាទិន្នន័យ ការកែលម្អបរិស្ថានទីក្រុង ការត្រួតពិនិត្យកន្លែងចតរថយន្តខុសច្បាប់ និងការបើកដំណើរការកិច្ចសហការរវាងស្ថាប័នសាធារណៈ និងឯកជន(SmartCityConsortium)ដើម្បីបង្កើនប្រសិទ្ធភាពការចោល សំរាមតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ។ ជាពិសេស សំណើទីក្រុងឆ្លាតវៃផ្សេងៗដែលដាក់ជូនដោយក្រុមហ៊ុនឯកជន អ្នកសិក្សានិងនិស្សិតនៅសម្ព័ន្ធបាននាំមកនូវទស្សនវិស័យនិងតម្លៃពិត ប្រាកដដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដោយបញ្ជាក់សារជាថ្មីអំពីសារៈ សំខាន់នៃការជំរុញទីក្រុងឆ្លាតវៃជាមួយនឹងវិធីសាស្ត្រផ្តោតលើប្រជាជនជាជាងវិធីសាស្រ្តផ្តោតលើបច្ចេកវិទ្យា។

លោកស្រី បានបន្តថានៅក្នុងដំណាក់កាលទី២ យើងនឹងអភិវឌ្ឍបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដែលយើងបានរៀបចំពីដេីមរហូតមកដល់បច្ចុប្បន្ន ហើយផ្លាស់ប្តូរពី "ដំណាក់កាលសាកល្បង" ទៅ "ដំណាក់កាលអនុវត្ត" នៅក្នុងតំបន់ដែលបានជ្រើសរើស។ ដំណាក់កាលទី១ ទទួលបានការកោតសរសើរខ្ពស់ពីក្រសួងមហាផ្ទៃហើយក្នុងដំណាក់កាលនេះ យើងរំពឹងថានឹងចែករំលែកការអនុវត្តន៍របស់ខ្លួនមិនត្រឹមតែជាមួយខេត្ត សៀមរាបប៉ុណ្ណោះទេ ថែមទាំងខេត្តផ្សេងៗទៀតផងដែរ។ នៅក្នុងដំណាក់កាលទី 2 យើងនឹងផ្តោតលើ ឧស្សាហកម្មសាធារណៈ និងសាធារណៈជនក្នុងវិស័យនីមួយៗ ដោយណែនាំបច្ចេកវិទ្យាជាឯកតោភាគី JICA នឹងការស្តាប់មតិ គោរពកម្មសិទ្ធិរបស់ប្រជាជនកម្ពុជា និងធ្វើការរួមគ្នាដើម្បីបង្កើតប្រព័ន្ធដែលពិតជាអាចប្រើប្រាស់បាន មានប្រយោជន៍ និងនិរន្តរភាព។ យើងសង្ឃឹមថាគម្រោងនេះនឹងមិនគ្រាន់តែធ្វើឱ្យប្រសើរឡើងនូវទីក្រុងនោះទេ ប៉ុន្តែនឹងនាំទៅដល់"ការអភិវឌ្ឍន៍ទីក្រុងដែលតម្រង់ទិសនាពេលអនាគតដែលធ្វើអោយជីវិតរ ស់នៅរបស់មនុស្សកាន់តែប្រសើរឡើង” ។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm