គណបក្សនយោបាយទាំងអស់ នឹងត្រូវបានធានាសុវត្ថិភាពបង្ករលក្ខណៈងាយស្រួល ក្នុងពេល​ចុះ​មូលដ្ឋាន

2022/02/08 06:38:56 pm        435

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើ​ដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ នៃរាជធានី-ខេត្តទាំងអស់ត្រូវធានាសុវត្ថិភាព និងបង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជី​នៅក្នុងក្រសួងមហាផ្ទៃ ដើម្បី​ធ្វើយ៉ាង​ណា​ស្របតាមគោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

យោងតាមសេចក្តីណែនាំរបស់សម្តេចក្រឡាហោ ស ខេង ជូនដល់អភិបាលនៃគណៈអភិបាលរាជ​ធានី-ខេត្ត ដែលទូរទស្សន៍BTV ទទួលបាននាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា ដើម្បី បង្ករលក្ខណៈងាយស្រួលដល់គណកប្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ចូលរួម​ប្រកួតប្រជែង​ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ និង​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ សម្របតាមគោលការណ៍លទ្ធិប្រជាធបតេយ្យ សេរីពហុបក្ស និង​ដើម្បី​ធានា​ការ​អនុវត្តឲ្យបានត្រឹមត្រូវតាម ​ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ និងសកលនោះ ក្រសួងមហាផ្ទៃ«សូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត និង​អាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ត្រូវបង្ករលក្ខណៈងាយស្រួល​ដល់គ្រប់គណបក្ស​នយោបាយ​ដែល​បានចុះបញ្ជីរួចហើយនៅក្រសួងមហាផ្ទៃ ក្នុងការធ្វើសកម្មភាពនានាស្របតាម​ច្បាប់​ដែលបានអនុញ្ញាត»។

តាមរយៈសេចក្តីណែនាំនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការបើកទីស្នាក់ការ គណបក្សការលើកផ្លាកសញ្ញាគណបក្ស ការជួបប្រជុំនយោបាយ ឬការជួបជុំមន្រ្តីគណបក្ស នៅ​តាមមូលដ្ឋានឯកជន ឬក៏ទីតាំងឯកជននានា​ ត្រូវមានការយល់ព្រមជាមុនពីម្ចាស់កម្មសិទ្ធទាំងនោះ ដោយមានកិច្ចសន្យាជួល ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ។

ទន្ទឹមនេះសាមីគណបក្សនយោបាយនីមួយៗគ្រាន់ តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ​អាជ្ញាធរ​ឃុំ សង្កាត់អំពីការបើកទីស្នាក់ការ ការដាក់តាំងផ្លាក់សញ្ញា គណបក្ស ឬការប្រជុំតែប៉ុណ្ណោះ ដោយ​មិនតម្រូវ​ឲ្យ​សុំការ​អនុញ្ញាត​ជាមុនពីអាជ្ញាធរនោះឡើយ។

បន្ទាប់ពីទទួលបានលិខិតជាលាយ​លក្ខណ៍​អក្សររបស់​គណបណបក្សរួចហើយ ​អាជ្ញាធរឃុំ សង្កាត់ ត្រូវ​រាយការណ៍ ជូនអាជ្ញាធរក្រុង ​ខណ្ឌ រាជធានី ​ខេត្តដើម្បី​សម្របសម្រួល​ជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ​ក្នុង​ការគាំទ្រ និងសហការអនុវត្តតាមសមត្ថកិច្ចរៀងៗខ្លួន។

យ៉ាងណាក៏ដោយគ្រប់គណបក្សនយោបាយ ​ម្ចាស់លំនៅដ្ឋាន ឬម្ចាស់ទីតាំងឯកជន ត្រូវផ្តល់​នូវ​កិច្ច​សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រកបដោយការយោគយល់អំពីវិធានការសន្តិសុខ សណ្តាប់​ធ្នាប់ ​និងសុវត្ថិភាពសាធារណៈ ដោយគ្រប់គណបក្សនយោបាយទាំងអស់ត្រូវ​ពិគ្រោះយោបល់​ជា​មួយអាជ្ញាធរដោយមានការយោគយល់គ្នាទៅវិញទៅមក អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ និងអនាម័យសាធារណៈ ​រួមទំាង​វិធាន​ការ​សុខាភិបាល​ជាដើម៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm