កាតាថ្កោលទោសការបំពានបទឈប់បាញ់របស់អ៊ីស្រាអែល ដែលធ្វើឲ្យហ្កាហ្សា «មិនសមរស់នៅ»

2025/10/22 12:59:16 am        97

ព្រះចៅកាតាដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់ សម្រាប់បទឈប់បាញ់ដែលកំពុងបន្តមាននៅតំបន់ហ្កាហ្សា បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើកិច្ចព្រមព្រៀងទើបមានអាយុកាល ១១ថ្ងៃនេះ បន្ទាប់ពីបានបើកការវាយប្រហាររបស់ខ្លួនជាបន្តបន្ទាប់ទៅលើដែនដីនេះ។

ក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់ស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សា Shura នាថ្ងៃអង្គារ (ទី២១ ខែតុលា) នេះ ព្រះចៅ Sheikh Tamim bin Hamad Al Thani បានមានព្រះបន្ទូលថា៖ «យើងសូមបញ្ជាក់ឡើងវិញនូវការថ្កោលទោសរបស់យើង ចំពោះរាល់ការបំពាន និងការអនុវត្តរបស់អ៊ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីន ជាពិសេសការធ្វើឲ្យតំបន់ហ្កាហ្សាស្ទ្រីបប្រែទៅជាទីកន្លែងមិនអំណោយផលដល់ជីវិតមនុស្ស (ហើយ) បន្តរំលោភលើបទឈប់បាញ់»។

ក្រុមតស៊ូប៉ាឡេស្ទីន គឺហាម៉ាស ក៏ធ្លាប់បានអំពាវនាវដល់តួអង្គអន្តរជាតិឲ្យដាក់សម្ពាធលើអ៊ីស្រាអែលគោរពបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី១០ ខែតុលា។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ១០០នាក់ គិតចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយជាង ២០០រយនាក់ផ្សេងទៀតរងរបួស។

ក្រុមនេះបានបញ្ជាក់ថា ខ្លួនកំពុងធ្វើការ ដើម្បីប្រគល់ត្រឡប់វិញនូវអដ្ឋិធាតុរបស់ចំណាប់ថ្នូរអ៊ីស្រាអែល បើទោះបីជាមានឧបសគ្គធំៗ ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំង និងគំនរថ្មបាក់បែកក៏ដោយ។ ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរនៅរស់ចំនួន ២០រូប និងបានប្រគល់អដ្ឋិធាតុ ១៣នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជិត ២.០០០នាក់៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm