WHO៖ បួន​សប្ដាហ៍​ចុងក្រោយ​នេះ​អ្នក​ស្លាប់​កើន​ឡើង​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក

2022/02/08 06:45:43 pm        1.7 K

​ពិភពលោក៖ យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ក្នុង​រយៈពេល ៤​សប្ដាហ៍​ចុង​ក្រោយនេះ យើង​បាន​ឃើញ​អ្នក​ស្លាប់​កើន​ឡើង​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។ ​វា​ជា​រឿង​សំខាន់​ដែល​យើង​មិន​ត្រឹមតែ​ត្រូវ​បង្កើន​ការ​ផ្តោត​ លើ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​កាត់បន្ថយ​ការ​រាលដាល​ករណី​ឆ្លង​វីរុស​។

​លោកស្រី​វេជ្ជបណ្ឌិត Maria Van Kerkhove អ្នកដឹកនាំ​បច្ចេកទេស​វីរុស COVID-19 របស់​អង្គការសុខភាព​ពិភពលោកបានផ្តល់​បច្ចុប្បន្នភាព​វីដេអូ​ស្តីពី​ស្ថានភាព​វីរុស​ COVID-19 នៅ​ទូទាំង​ពិភពលោក រួមទាំង​ព័ត៌មាន​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៃ​ក្តីបារម្ភ​។ លោកស្រីបាន​ពន្យល់​ថា វីរុស​កំពុង​រាលដាល​ជុំវិញ​ពិភពលោក​យ៉ាង​ឆាប់រហ័សក្នុង​កម្រិត​មិនគួ​ឲ្យ​ជឿ​។ ហើយ​យើង​ត្រូវ​កាត់បន្ថយ​ឱកាស​សម្រាប់​អ្នក​ឆ្លង ព្រោះ​អ្នក​ឆ្លង​មាន​ហានិភ័យ​ក្នុង​ការ​វិវត្តន៍​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ​។ ​នៅ​ទូទាំង​ពិភពលោកក្នុង​អំឡុង​សប្តាហ៍​នៃ​ថ្ងៃទី៣១ ខែ​មករាដល់​ថ្ងៃទី០៦ ខែ​កុម្ភៈ ឆ្នាំ២០២២ ចំនួន​ករណី​ថ្មី​នៃ​វីរុស COVID-19 បាន​ធ្លាក់​ចុះបើ​ប្រៀបធៀប​ទៅនឹង​ករណី​ដែលបាន​រាយការណ៍ក្នុង​សប្តាហ៍​មុន ខណៈដែល​ចំនួន​អ្នកស្លាប់​ថ្មី​បាន​កើនឡើង​ជិត ៧%។​

​គិត​ត្រឹម​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ករណី​ដែល​បាន​បញ្ជាក់​មាន​ជាង ៣៩៧​លាន​ករណី និង​អ្នកស្លាប់​ជាង ៥.៧​លាន​នាក់​ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​។ ​អង្គការសុខភាព​ពិភពលោក​កំពុងធ្វើការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​រាប់ពាន់នាក់ ដើម្បី​សិក្សា​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron និង​តំណពូជ​របស់​វា​ទាក់ទង​នឹង​ការ​ចម្លង ភាព​ធ្ងន់ធ្ងរ និង​ផលប៉ះពាល់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm