អនុប្រធានាធិបតីអាមេរិក ទៅដល់អ៊ីស្រាអែល ខណៈបទឈប់បាញ់ នៅហ្កាហ្សា មិនច្បាស់លាស់

2025/10/22 01:59:17 am        85

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya រាយការណ៍ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែលហើយ នៅថ្ងៃអង្គារ (ទី២១ ខែតុលា) នេះ ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមធ្វើឲ្យមានស្ថិរភាពដំណាក់កាលដំបូងដ៏រង្គោះរង្គើនៃបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ហើយជំរុញឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាសឆ្ពោះទៅរកសម្បទានដែលត្រូវបានស្នើសុំឲ្យភាគីនីមួយៗធ្វើនៅក្នុងកិច្ចពិភាក្សាខាងមុខ។

ភាគីទាំង២ បានចោទដាក់គ្នា ជុំវិញការរំលោភលើបទឈប់បាញ់ម្តងហើយម្តងទៀត ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានឈានដល់ជាផ្លូវការកាលពី ៨ថ្ងៃមុន ដោយមានការផ្ទុះឡើងភ្លាមៗនូវហិង្សា និងការបន្ទោសនានា ពាក់ព័ន្ធនឹងល្បឿននៃការបញ្ជូនសាកសពចំណាប់ថ្នូរត្រឡប់មកវិញ ការនាំចូលជំនួយ និងការបើកព្រំដែន។

តែទោះជាយ៉ាងណាក្ដី ផែនការបទឈប់បាញ់ចំនួន ២០ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងតម្រូវឲ្យមានវិធានការដ៏លំបាកបន្ថែមទៀត ដែលភាគីទាំង២ មិនទាន់បានប្តេជ្ញាចិត្តពេញលេញ ក្នុងនោះរួមទាំងការរំសាយអាវុធរបស់ក្រុមហាម៉ាស និងជំហានឆ្ពោះទៅរកការមានរដ្ឋប៉ាឡេស្ទីនមួយ។

ដំណើរទស្សនកិច្ចរបស់លោក Vance នេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ រវាងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងបេសកជនអាមេរិក លោក Steven Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner ហើយកើតមាននៅពេលដែលក្រុមហាម៉ាស ជួបជាមួយអ្នកសម្របសម្រួល នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm