ប៉ូឡូញព្រមានមេដឹកនាំរុស្ស៊ីកុំឲ្យឆ្លងកាត់ដែនអាកាសរបស់ខ្លួន សម្រាប់ជំនួបកំពូលជាមួយលោក Trump នៅហុងគ្រី

2025/10/22 02:25:55 am        83

នៅថ្ងៃអង្គារ (ទី២១ ខែតុលា) នេះ ប្រទេសប៉ូឡូញបានព្រមានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កុំឲ្យធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ខ្លួន សម្រាប់ការទៅចូលរួមជំនួបកំពូល នៅប្រទេសហុងគ្រី ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបញ្ជាក់ថា ខ្លួនអាចត្រូវបានបង្ខំអនុវត្តដីកាចាប់ខ្លួនអន្តរជាតិ ប្រសិនបើរូបលោកធ្វើដូច្នេះ។

តែរដ្ឋមន្ត្រីការបរទេសប៊ុលហ្គារី លោក Georg Georgiev ដែលត្រូវបានដកស្រង់សម្ដី បាននិយាយថា ប្រទេសរបស់លោក នឹងមានឆន្ទៈក្នុងការអនុញ្ញាតឲ្យលោក Putin ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ប្រសិនបើកិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្នុងប្រទេសហុងគ្រី។ លោក Trump បាននិយាយកាលពីសប្តាហ៍មុនថា លោកមានគម្រោងជួបជាមួយលោក Putin នៅទីក្រុង Budapest ខណៈដែលលោកព្យាយាមសម្របសម្រួល ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក Putin ដោយចោទប្រកាន់លោកថា បាននិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែន ដោយខុសច្បាប់។ រុស្ស៊ីមិនទទួលស្គាល់យុត្តាធិការរបស់ ICC ហើយបដិសេធការចោទប្រកាន់នេះ។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រាប់វិទ្យុ Rodzina ថា៖ «ខ្ញុំមិនអាចធានាបានថា តុលាការឯករាជ្យរបស់ប៉ូឡូញ នឹងមិនបញ្ជាឲ្យរដ្ឋាភិបាលបង្ខំឲ្យយន្តហោះបែបនេះចុះចត ដើម្បីប្រគល់ជនសង្ស័យទៅតុលាការ នៅទីក្រុងឡាអេនោះឡើយ»។

ដីកា ICC តម្រូវឲ្យរដ្ឋជាសមាជិករបស់ស្ថាប័ននេះចាប់ខ្លួនលោក Putin ប្រសិនបើរូបលោកមានវត្តមាននៅលើដែនដីរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm