ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ១០២នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ-១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ៨៧ករណីឆ្លងក្នុងសហគមន៍។
ក្រសួងបានឱ្យដឹងបន្ថែមថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០១៥នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១២១,៩៨៣នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១១៨,២៨៦នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ៕