គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយ សុវត្ថិភាពចំណីអាហារ និងទិដ្ឋភាពច្បាប់

2025/10/22 03:00:57 am        246

ភ្នំពេញ​÷ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានសហការជាមួយសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានរៀបចំសិក្ខាសាលាក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន ជាពិសេសម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម រួមទាំងម្ចាស់អាជីវកម្មសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ឱ្យទទួលបាននូវចំនេះដឹងអំពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងគោលការណ៍ច្បាប់នានា ។ 

សិក្ខាសាលានេះបានប្រព្រឹត្តធ្វើឡើង នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលដឹហ្គ្រេនធើរេស រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន ជាសមាជិក គ.ប.ផ.ក. មកពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមនឹងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសសរុបប្រមាណ៥០០នាក់។ 

មានប្រសាសន៍ក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្ដម នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានកោតសរសើឬ និងថ្លែងអំណរគុណដល់ ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលបានសហការរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់បំផុតនេះឡើង និងវាលគ្មិនជំនាញៗ បានមកធ្វើបទបង្ហាញដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមលើទិដ្ឋភាពច្បាប់ និងផលប៉ះពាល់បណ្ដាលមកពីផលិតផលក្លែងក្លាយ អាហារផ្ទុកសារធាតុគីមីហួសកម្រិត ឱសថគ្មានសុវត្ថិភាពជាដើម ដែលបានបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព ប៉ះពាល់ដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់ផ្ទាល់ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសុវត្ថិភាពសង្គម។ 

ឯកឧត្ដម ប្រធាន គ.ប.ផ.ក. បានបន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនឹងវិធានការនានា និងយន្តការចាំបាច់មួយចំនួន ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនៃបណ្ដាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធហើយនោះ ឯកឧត្ដមក៏សូមអំពាវនាវដល់សាធារណៈជនទាំងអស់ ជាពិសេសម្ចាស់អាជីវកម្មគ្រប់ប្រភេទ សូមចូលរួមគោរពច្បាប់ឱ្យម៉ឺងម៉ាត់ ចៀសវាងប្រឈមទោសទណ្ឌ និងចូលរួមសហការទាំងអស់គ្នា បង្កា ទប់ស្កាត់ ការផលិត ការនាំចូល ការស្តុកទុក ការចែកចាយ ការលក់ផលិតផលទាំងឡាយណាដែលខុសទៅនឹងច្បាប់ ជាពិសេសផលិតផលក្លែងក្លាយ ចំណីអាហារផ្ទុកសារធាតុគីមីលើសកម្រិត និងឱសថគ្មានសុវត្ថិភាពជាដើម ដើម្បីរួមគ្នាការពារឱ្យបាននូវសុខភាពសាធារណៈ សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងសុវត្ថិភាពសង្គមរបស់យើងទាំងអស់គ្នា។

ឯកឧត្ដម បានបន្តថា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដូចមានចែងនៅក្នុងសេចក្ដីសម្រេច និងអនុសាសន៍ដឹកនាំជាប់ជាប្រចាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាទិសដៅរបស់គ.ប.ផ.ក. នឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីបញ្ជ្រាបការយល់ដឹងបែបនេះទៅតាមគ្រប់រូបភាព ដូចជាតាមរយៈការផ្សព្វផ្សាយនៅលើផេកផ្លូវការ គ.ប.ផ.ក. តាមបណ្ដាញសង្គមឬបណ្ដាញសារព័ត៌មាន តាមរយៈសិក្ខាសាលា និងតាមរយៈចុះផ្សព្វផ្សាយដោយផ្ទាល់ទៅដល់គោលដៅសំខាន់ៗ រួមមាន សាលារៀន រោងចក្រ ទីតាំងលក់ដូរ និងតាមផ្សារនានាជាដើម៕ អត្ថបទ​បាន​សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm