កម្មវិធីស្បៀងអាហារពិភពលោក៖ លំហូរស្បៀងអាហារទៅតំបន់ហ្កាហ្សា នៅតែទាបជាងគោលដៅ

2025/10/22 03:12:28 am        74

កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី២១ ខែតុលា) នេះ បានឲ្យដឹងថា ការផ្គត់ផ្គង់ទៅកាន់តំបន់ហ្កាហ្សា កំពុងកើនឡើង បន្ទាប់ពីមានបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ប៉ុន្តែនៅតែឆ្ងាយពីគោលដៅប្រចាំថ្ងៃរបស់ខ្លួន ដែលមានចំនួន ២.០០០តោន ដោយសារតែច្រកឆ្លងកាត់ ២ប៉ុណ្ណោះត្រូវបានបើក ហើយមិនមានចំណុចឆ្ពោះទៅតំបន់ភាគជើងនៃដែនដីនេះដែលជួបប្រទះនឹងទុរ្ភិក្សឡើយ។

បើយោងតាម WFP បានឲ្យដឹងថា ឥឡូវនេះ ស្បៀងអាហារប្រហែល ៧៥០តោន កំពុងចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបជារៀងរាល់ថ្ងៃ ប៉ុន្តែកម្រិតនេះនៅតែទាបជាងតម្រូវការ បន្ទាប់ពីជម្លោះ ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានធ្វើឲ្យតំបន់ហ្កាហ្សាភាគច្រើនរងនូវការបំផ្លិចបំផ្លាញខ្ទេចខ្ទី។

អ្នកនាំពាក្យ WFP លោកស្រី Abeer Etefa បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «ដើម្បីអាចឈានដល់កម្រិតនេះ យើងត្រូវប្រើគ្រប់ចំណុចឆ្លងកាត់ព្រំដែនឥឡូវនេះ»។ 

លោកស្រីបានបញ្ជាក់ថា មានតែច្រកឆ្លងកាត់គ្រប់គ្រងដោយអ៊ីស្រាអែលចូលទៅកាន់តំបន់ហ្កាហ្សាចំនួន ២ប៉ុណ្ណោះដែលដំណើរការ គឺ Kerem Shalom នៅភាគខាងត្បូង និង Kissufim នៅភាគកណ្តាល។

គួរបញ្ជាក់ថា ផែនការបទឈប់បាញ់សម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក Donald Trump មានគោលបំណងឲ្យ «ជំនួយពេញលេញ» ត្រូវបានបញ្ជូនទៅតំបន់ហ្កាហ្សា។ មន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់បាននិយាយថា ជំនួយមនុស្សធម៌ នៅតែបន្តចូលតាមច្រក Kerem Shalom និងច្រកឆ្លងកាត់ផ្សេង ស្របតាមផែនការ តែមិនបានបញ្ចេញឈ្មោះចក្រទាំងនោះឡើយ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm