យោធាប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃពុធទី២២ ខែតុលានេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកឆ្ពោះទៅទិសខាងកើត ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនៃការបាញ់នេះទេ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ការបាញ់មីស៊ីល មានទិសដៅទៅកាន់សមុទ្រ នៅឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង។
កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកលើកចុងក្រោយកាលពីថ្ងៃទី៨ ឧសភា ដែលនៅពេលនោះបានបាញ់មីស៊ីលរយៈចម្ងាយជិតជាច្រើនគ្រាប់ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ។

កូរ៉េខាងជើង បានច្រានចោលបម្រាមអន្តរជាតិដែលគាំទ្រដោយសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ក្នុងចំណោមប្រទេសដទៃទៀតចំពោះការអភិវឌ្ឍមីស៊ីលបាលីស្ទីករបស់ខ្លួន។
ការបាញ់មីស៊ីលនេះធ្វើឡើងនៅមុនពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយដោយមេដឹកនាំជាច្រើនដែលនឹងចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក រួមមានទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping ។
កូរ៉េខាងជើង បានបង្ហាញមីស៊ីលបាលីស្ទីកអន្តរទ្វីបចុងក្រោយរបស់ខ្លួននៅខែនេះក្នុងក្បួនព្យហយាត្រាដែលចូលរួមដោយនាយករដ្ឋមន្ត្រីចិន។