លោក Zelenskyy៖ ការស្ទាក់ស្ទើរលើមីស៊ីល Tomahawk ទើបធ្វើឱ្យរុស្ស៊ី មិនសូវចាប់អារម្មណ៍លើការទូត

2025/10/22 04:42:30 pm        95

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ (២១ តុលា) ថា រុស្ស៊ី "ស្ទើរតែមិនចាប់អារម្មណ៍នឹងការទូតដោយស្វ័យប្រវត្តិទៅហើយ" ដោយសារការពន្យារពេលសម្រេចចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិក លើមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឱ្យអ៊ុយក្រែន។

ក្នុងសុន្ទរកថាពេលយប់របស់ខ្លួន លោក Zelenskyy លើកឡើងថា រូបលោក និងលោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមព្រៀងគ្នាថា ចំណុចចាប់ផ្តើមសម្រាប់កិច្ចពិភាក្សានឹងធ្វើឡើងជាមួយភាគីជម្លោះទាំងពីរ ឈប់នៅទីតាំងបច្ចុប្បន្នក្នុងសមរភូមិ ប៉ុន្តែជាថ្មីម្ដងទៀត "រុស្ស៊ីកំពុងធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីបោះបង់ចោលការទូត"។

លោកបន្តថា "ភ្លាមៗនៅពេលរឿងមីស៊ីលរយៈចម្ងាយឆ្ងាយនេះ កាន់តែស្រពេចស្រពិលសម្រាប់អ៊ុយក្រែន - រុស្ស៊ីស្ទើរតែមិនចាប់អារម្មណ៍នឹងការទូតទាល់តែសោះ"។ លោកសង្កត់ធ្ងន់ថា៖ "សមត្ថភាពរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនកាន់តែធំ ឆន្ទៈរបស់រុស្ស៊ីក៏កាន់តែធំដូចគ្នាក្នុងការបញ្ចប់សង្គ្រាម"។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះនិយាយទៀតថា មីស៊ីល Tomahawk -- ដែលមានរយៈចម្ងាយ ២.៥០០គីឡូម៉ែត្រ ពោលគឺឆ្ងាយល្មមអាចបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរនេះ -- បានក្លាយជា "ការវិនិយោគដ៏រឹងមាំមួយក្នុងផ្នែកការទូត"។

ការលើកឡើងរបស់លោក Zelenskyy កើតឡើងស្របពេលកិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងលោក Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រូវបានផ្អាក កាលពីថ្ងៃអង្គារ ដោយសារទីក្រុងមូស្គូ បដិសេធចំពោះបទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន ហើយបានបង្កភាពអាប់អួរលើការប៉ុនប៉ងចរចាសន្តិភាព៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm