ចក្ខុវិស័យទៅអនាគតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គឺផ្តោតលើការចូលរួមក្នុងការកសាងមូលធនយុវជនកម្ពុជា ឱ្យក្លាយជាធនធានដែលមានសមត្ថភាព និងមានភាពទទួលខុសត្រូវ ចំពោះសង្គមជាតិរបស់ខ្លួន។ ស.ស.យ.ក. មានគោលបំណងផ្តល់ ឱកាសឱ្យយុវជនទទួលបានការអប់រំ និងការបណ្តុះបណ្តាល ដែលជាមូលដ្ឋានគាំទ្រដល់ការរីកចម្រើនក្នុងសហគមន៍។










