កម្មវិធីស្បៀងអាហារពិភពលោកនិយាយថា អាហារហូរចូលហ្កាហ្សានៅតែទាបជាងគោលដៅ

2025/10/22 06:17:30 pm        80

កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ការផ្គត់ផ្គង់ទៅកាន់តំបន់ហ្កាហ្សាកំពុងកើនឡើង បន្ទាប់ពីបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ប៉ុន្តែនៅតែមានចំនួនតិចក្រោមគោលដៅប្រចាំថ្ងៃរបស់ខ្លួនដែលមានចំនួន២.០០០តោន ដោយសារមានតែច្រកឆ្លងកាត់ពីរប៉ុណ្ណោះត្រូវបានបើក ហើយមិនមានទៅដល់ទីតាំងដែលរងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ នៅភាគខាងជើងនៃតំបន់រងការឡោមព័ទ្ធនោះទេ។

យោងតាម WFP បានឱ្យដឹងថា អាហារប្រហែល ៧៥០ តោនឥឡូវនេះកំពុងចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបជារៀងរាល់ថ្ងៃ ប៉ុន្តែនេះនៅតែទាបជាងទំហំនៃតម្រូវការ បន្ទាប់ពីជម្លោះពីរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានកែប្រែដែនដីហ្កាហ្សាទៅជាគំនរកម្ទេចថ្ម។

អ្នកនាំពាក្យរបស់ WFP លោកស្រី Abeer Etefa បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ដើម្បីអាចឈានដល់ការបង្កើនទំហំនេះ ចាំបាច់ត្រូវប្រើគ្រប់ច្រកឆ្លងកាត់ព្រំដែនឥឡូវនេះ។

លោកស្រីបាននិយាយថា មានតែច្រកឆ្លងកាត់ដែលគ្រប់គ្រងដោយអ៊ីស្រាអែលចំនួនពីរចូលទៅក្នុងហ្កាហ្សា ប៉ុណ្ណោះគឺច្រក Kerem Shalom នៅភាគខាងត្បូង និង Kissufim នៅភាគកណ្តាល។

ចំណែកអ្នកនាំពាក្យទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ លោក Ricardo Pires បាននិយាយកាលពីថ្ងៃអង្គារថា ការឆ្លើយតបផ្នែកមនុស្សធម៌នៅតែទាបជាងទំហំដែលត្រូវការ ហើយបានអំពាវនាវឱ្យដំណើរការឡើងវិញគ្រប់ច្រកទាំងអស់។   

លោកស្រី Etefa បាននិយាយថា ការផ្គត់ផ្គង់អាហារូបត្ថម្ភមួយចំនួនសម្រាប់កុមារ និងស្ត្រីមានផ្ទៃពោះបានទៅដល់ភាគខាងជើង តាមរយៈភាគខាងត្បូង ប៉ុន្តែនៅខ្វះកម្រិតដែលត្រូវការ៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm