លោក Trump អះអាងថា ប្រទេសមជ្ឈិមបូព៌ា ស្នើផ្ដល់កងកម្លាំងដើម្បីប្រយុទ្ធនឹងក្រុមហាម៉ាស នៅហ្កាហ្សា

2025/10/22 06:21:21 pm        82

ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា បានស្នើបញ្ជូនកងកម្លាំងពួកគេទៅកាន់តំបន់ហ្កាហ្សា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដោយបញ្ជាក់ជាថ្មីនូវការគំរាមរបស់លោកលើក្រុមប៉ាឡេស្ទីនមួយនេះ ស្របពេលបទឈប់បាញ់ដ៏ផុយស្រួយ។

លោក Trump បានសរសេរបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអង្គារ (២១ តុលា) ថា៖ សម្ព័ន្ធមិត្តដ៏អស្ចារ្យជាច្រើនរបស់អាមេរិកនៅមជ្ឈិមបូព៌ា និងតំបន់ជុំវិញមជ្ឈិមបូព៌ា បានបង្ហាញយ៉ាងច្បាស់ និងម៉ឺងម៉ាត់ថា ពួកគេនឹងស្វាគមន៍ឱកាសនេះ — តាមសំណើរបស់លោក — ដើម្បីចូលទៅហ្កាហ្សា ដោយប្រើកម្លាំងធុនធ្ងន់ និង "ប្រដៅក្រុមហាម៉ាស" ប្រសិនបើក្រុមសកម្មប្រយុទ្ធនេះនៅតែបន្តប្រព្រឹត្តអាក្រក់ ដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។

លោក Trump មិនបានបញ្ជាក់ឡើយថាប្រទេសណាខ្លះដែលស្នើផ្តល់កម្លាំងចូលទៅហ្កាហ្សា ប៉ុន្តែលើកឡើងពី "ប្រទេសមជ្ឈិមបូព៌ា" ជាការឱ្យសញ្ញាថាមិនរួមបញ្ចូលឥណ្ឌូនេស៊ីឡើយ ដែលក៏បានស្នើផ្ដល់ជំនួយនៅក្នុងតំបន់។ លោក Trump បាន "ថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី និងថ្នាក់ដឹកនាំប្រទេសនេះ សម្រាប់ជំនួយទាំងអស់របស់ពួកគេដល់មជ្ឈិមបូព៌ា និងដល់សហរដ្ឋអាមេរិក"។

គួរឱ្យដឹងថា ទីក្រុងហ្សាកាតា និងរដ្ឋាភិបាលផ្សេងទៀត បានស្នើបញ្ជូនកងកម្លាំងរក្សាសន្តិភាពដើម្បីស្ដារសន្តិសុខ និងស្ថិរភាពនៅតំបន់ហ្កាហ្សា ប៉ុន្តែពុំមានប្រទេសណាមួយនិយាយច្បាស់ៗថា ខ្លួននឹងមានឆន្ទៈក្នុងការប៉ះទង្គិចដោយផ្ទាល់ជាមួយក្រុមហាម៉ាសឡើយ។ ជារឿយៗ លោក Trump ចេញការគំរាមកំហែងស្រដៀងគ្នានេះលើក្រុមហាម៉ាស ប៉ុន្តែគេមិនច្បាស់ទេថា តើអាមេរិក ឬកម្លាំងណាមួយ អាចផ្ដួលក្រុមប៉ាឡេស្ទីននេះបាន ខណៈអ៊ីស្រាអែល —ដែលបើកយុទ្ធនាការតាមកម្ចាត់ហាម៉ាសនៅហ្កាហ្សាអស់ពីរឆ្នាំមកហើយ — នៅមិនទាន់សម្រេចគោលដៅនេះបាននៅឡើយ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm