សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានអំពាវនាវដល់កូរ៉េខាងជើងកាលពីថ្ងៃចន្ទ ឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីក ហើយគិតគូរជាចម្បងដល់តម្រូវការចាំបាច់របស់ពលរដ្ឋខ្លួន ខណៈរុស្ស៊ី និងចិនបានស្ដីបន្ទោសថា ការដាក់ទណ្ឌកម្មនាំឲ្យមានស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងប្រទេសឯកានៅអាស៊ីមួយនេះ។

ក្រុមអ្នកការទូតនិយាយថា ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មក្រោមគំនាប របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាផ្នែកមួយនៃតួនាទីជាប្រធានគណៈកម្មការដែលមានសមាជិក ១៥ប្រទេសរបស់ខ្លួនអំឡុងខែកុម្ភៈ។ ទោះយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia មិនអាចដឹកនាំការប្រជុំបានឡើយ ព្រោះលោកបានវិជ្ជមានវីរុស COVID-19។ ចំណែកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា យើងបានអំពាវនាវដល់កូរ៉េខាងជើងឲ្យបង្ហាញការប្ដេជ្ញាចិត្ត គិតគូរដល់សុខទុក្ខពលរដ្ឋខ្លួនឯងដោយការគោរពសិទ្ធិមនុស្ស ការកម្ទេចអាវុធខុសច្បាប់ចោល និងកម្មវិធីមីស៊ីលបាលីស្ទីករបស់ខ្លួន ហើយងាកទៅយកចិត្តទុកដាក់លើជីវភាពពលរដ្ឋខ្លួនឯង ដល់ពលរដ្ឋកូរ៉េខាងជើងដែលងាយរងគ្រោះ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារនេះថា សភាកូរ៉េខាងជើងបានប្ដេជ្ញាអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទោះបីជាខ្លួនបានប្រឈមបញ្ហាដ៏ស្មុគស្មាញ និងពិបាកខ្លាំងកាលពីឆ្នាំមុនដោយសារតែទណ្ឌកម្ម និងជំងឺរាតត្បាតសកលកូរ៉ូណាក៏ដោយ៕
អត្ថបទ៖ សុខមាន