បុគ្គលិកសង្គ្រោះបន្ទាន់ បានឆ្លើយតបនៅកន្លែងកើតហេតុនៃការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ ទី២១ ខែតុលា បន្ទាប់ពីការវាយប្រហារនៅភាគឦសានប្រទេស។

នៅក្នុងវីដេអូ ដែលចេញផ្សាយដោយអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែននៅក្នុងតំបន់ Sumy បានឲ្យដឹងថា បុគ្គលិកសង្គ្រោះបន្ទាន់ត្រូវបានគេមើលឃើញកំពុងត្រួតពិនិត្យរថយន្ត និងកំពុងពិនិត្យនៅផ្នែកខាងមុខអគារដែលមានបង្អួចបែកខ្ទេចខ្ទី។ យោងតាមអាជ្ញាធរតំបន់បានឲ្យដឹងថា មនុស្ស៩នាក់បានរងរបួសក្នុងការវាយប្រហារនេះ ។
ការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃអង្គារ ក៏បានសម្លាប់មនុស្ស៤នាក់ ហើយបានបណ្តាលឱ្យមនុស្សរាប់សែននាក់គ្មានអគ្គិសនី និងជាច្រើននាក់គ្មានទឹកប្រើប្រាស់នៅក្នុងតំបន់ Chernihiv របស់អ៊ុយក្រែន។

អង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានចេញផ្សាយវីដេអូបង្ហាញពីជនស៊ីវិល និងកុមារ កំពុងស្វែងរកភាពកក់ក្តៅ អគ្គិសនី នៅក្នុងតង់កម្តៅ ហើយអ្នកផ្សេងទៀតកំពុងដាក់បំពេញទឹកក្នុងធុង នៅស្ថានីយ៏ចែកចាយទឹក។
មន្ត្រីបាននិយាយថា ការជួសជុលមានភាពយឺតយ៉ាវដោយសារតែការគំរាមកំហែងនៅតែមានពីការវាយប្រហារដោយយានដ្រូន ដោយចោទប្រកាន់រុស្ស៊ីពីការបង្ហោះដ្រូននៅជុំវិញខាងលើអគារដែលត្រូវបានបំផ្លាញ ដែលធ្វើឲ្យវាមិនអាចធ្វើទៅបានក្នុងការជួសជុលបណ្តាញអគ្គិសនីឲ្យបានលឿន។