អភិបាលខេត្តកណ្ដាលអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមកទទួលយកបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នា

2025/10/22 07:21:28 pm        587

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មក​ទទួល​បណ្ណ​កម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការរបស់បងប្អូន ក្នុង​រយៈ​ពេល​ដែលមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ចុះ​ចែក​ជូន​ដល់​មូលដ្ឋានផ្ទាល់គិតមកដល់ពេលនេះ មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និង​សុរិយោ​ដីខេត្តកណ្ដាល បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានជាង ៤០​ម៉ឺន​បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋ បានប្រមាណជាង ៣០ម៉ឺនបណ្ណ ហើយ​នៅ​សល់​ប៉ុន្មាន​ជាង ១១ម៉ឺនបណ្ណទៀត ប្រជាពលរដ្ឋមិនទាន់បានមកទទួលនៅឡើយទេ ដូច្នេះ​ឯកឧត្តម​អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមកទទួលបណ្ណ កម្ម​សិទ្ធិ​ដី​ធ្លី​នេះ​ឱ្យ​បាន​គ្រប់ៗគ្នា ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការរបស់បងប្អូន។

ការអំពាវនាវនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុជូនប្រជាពលរដ្ឋ ចំនួន ២ភូមិ សរុបចំនួន ៣ ០៩០ បណ្ណ ស្ថិតនៅភូមិអំពិលទឹក និង​ភូមិ​កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​បាន​បញ្ជាក់ថា ការផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) គឺផ្តល់នូវ​ការ​ធានា​បាន​នូវសិទ្ធិពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី ដូច្នេះប្រសិនបើមានអ្នកណាម្នាក់ ម​ក​រំលោភលើប័ណ្ណកម្មសិទ្ធិករស្របច្បាប់នេះ ដោយសាងសង់លំនៅឋាន ឬធ្វើអ្វីមួយ​នៅ​លើ​ដី​កម្ម​សិទ្ធិ​ករ​របស់អ្នកដទៃ នោះមានន័យថាអ្នកទាំងនោះប្រព្រឹត្តនូវអំពើល្មើសនៃច្បាប់ ដូច្នេះ​អ្នក​ទាំង​នោះ​នឹង​ត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់ដោយគ្មានការលើកលែងឡើយ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិនេះហើយ សូម​រក្សា​ទុក្ខឱ្យបានល្អ ព្រោះថាបណ្ណនេះមានអត្ថប្រយោជន៍សំខាន់ណាស់ និងមាន​ភាព​ងាយ​ស្រួល​ក្នុង​ការយកទៅប្រើប្រាស់តាមសេចក្តី ត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើ​អំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលបានបញ្ជាក់ពីបញ្ហាទឹកជំនន់ឆ្នាំនេះ បា​ន​ធ្វើ​ឱ្យ​ប៉ះពា​ល់​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ ផ្លូវ ផ្ទះសំបែង និងស្រែចំការរបស់ប្រជាពលរដ្ឋមួយចំនួន តែ​ដោយ​មាន​ការ​យក​ចិត្ត​ទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុង​ការ​ជួយ​សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា មិនបានធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជា​ពលរដ្ឋ​ឡើយ។​ ឯកឧត្តមបានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ សូម​មេត្តា​យកចិត្តទុកដាក់ខ្ពស់ចំពោះសមាជិកគ្រួសារ ពិសេសចាស់ជរា និងកុមារតូចៗ មិនត្រូវ​ឱ្យ​ពួក​គាត់​នៅ​ក្បែរ​ទឹក ឬលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យពួកគាត់លង់ទឹកស្លាប់បាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm