ក្នុងនាមជាប្រទេសធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន កម្ពុជា​តែង​ចែក​រំលែក​​បទពិសោធន៍ និងជំនាញរបស់ខ្លួនទៅបណ្តាប្រទេសជុំវិញពិភពលោក ដើម្បី​រួម​ចំណែក​សម្រេចបានសន្តិភាព និងស្ថិរភាព

2025/10/22 07:50:05 pm        734

ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន​គូស​បញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រទេសធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន កម្ពុជា​បាន​ក្លាយ​ជា​ប្រទេសឈានមុខគេក្នុងសកម្មភាពមីនសកល និងតែងតែចែករំលែកបទពិសោធន៍ និង​ជំនាញ​របស់​ខ្លួន​ទៅ​កាន់បណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីរួមចំណែកសម្រេចបានសន្តិភាព និង​ស្ថិរភាពក្នុងពិភពលោក។ កាចែករំលែករបស់កម្ពុជា កើត​ចេញ​ដោយ​កម្ពុជា​យល់​ច្បាស់​អំពី​ការ​រង​គ្រោះ និ​ងការឈឺចាប់បង្កដោយមីន និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដោយដូចកម្ពុជា។

ការលើកឡើងបែបនេះបន្ទាប់ ឯកឧត្តម លី ធុជ ត្រូវបានចាត់តាំងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ២០២៥ ដែលរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃទី២២ ដល់ ២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងនាមជប៉ុនជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)

តាមរយៈសុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្ត្រី តាងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានរៀបចំសន្និសីទដ៏សំខាន់នេះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌សកល ក៏ដូចជាការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយបានចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ផ្តល់ដីសុវត្ថិភាពជូនសហគមន៍ និងស្តារឡើងវិញនូវក្តីសង្ឃឹម និងសេក្តីថ្លៃថ្នូររបស់ប្រជាជន។

ឯកឧត្តបណ្ឌិត បានថ្លែងជូនអង្គសន្និសីទដែរថា កម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងឆន្ទៈខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែចាត់ទុកការងារបោសសម្អាតមីន ជាបេះដូងស្នូលនៃការអភិវឌ្ឍប្រទេសជាតិ ។ កម្ពុជាបានប្រែក្លាយជាប្រទេសឈានមុខក្នុងសកម្មភាពមីនសកល ដោយបានប្រែក្លាយដីរងគ្រោះ ទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍនិងបានចូលរួមចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅកាន់ប្រទេសនានានៅក្នុងពិភពលោក ដែលរួមទាំងប្រទេសអ៊ុយក្រែនផងដែរដើម្បីចូលរួមសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។

ឯកឧត្តម លើកឡើងថា សកម្មភាពមីន គឺមិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែជាការផ្តល់នូវឱកាសថ្មីសម្រាប់ការកសាងឡើងវិញ វិស័យកសិកម្ម វិស័យអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តម បានគូសបញ្ជាក់ថា ការចូលរួមចែករំលែករបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់អំពីការរងគ្រោះ និងការឈឺចាប់បង្កដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដោយសារអាវុធដ៏ព្រៃផ្សៃនេះឡើយ ហើយការចូលរួមរបស់កម្ពុជា ក្នុងសកម្មភាពមីនសាកល ប្រកាន់ខ្ជាប់ទៅតាមគោលការណ៍មនុស្សធម៌ និងមិនមាននិន្ននាការនយោបាយណាមួយឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ទោះកម្ពុជាបានបញ្ចប់តួនាទីជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជានៅតែមានមោទនភាព ដែលបានដឹកនាំរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវសកម្មភាពមីនសាកល ហើយកម្ពុជា នៅតែបន្តប្តេជ្ញាគាំទ្រសម្មភាពមីនសាកល តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព ការចូលរួមក្នុងបេសសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការគាំទ្រដល់សហគមន៍រងគ្រោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm