អូស្ត្រាលី និងនូវែលសេឡង់ ជួបប្រទះកម្ដៅខ្លាំងខុសធម្មតា និងចំហេះព្រៃយ៉ាងគ្រោះថ្នាក់

2025/10/22 03:02:43 pm        68

ខ្យល់ក្ដៅ ដែលបោកបក់យ៉ាងខ្លាំងក្លាពាសពេញប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅថ្ងៃពុធ (២២ តុលា) នេះ បានជំរុញកម្លាំងចំហេះព្រៃ និងបង្កើនសីតុណ្ហភាពនិទាឃរដូវឱ្យហក់ឡើងខុសធម្មតា ដោយបំបែកកំណត់ត្រាកម្ដៅនៅខែតុលា ក្នុងតំបន់មួយចំនួននៃទីក្រុងស៊ីដនី។

ការិយាល័យអាកាសធាតុអូស្ត្រាលី បាននិយាយថា ខ្យល់ក្តៅខ្លាំង ដែលបង្កើតខ្លួនពីលើតំបន់ដាច់ស្រយាលរបស់ប្រទេសកាលពីថ្ងៃអង្គារ ឥឡូវនេះកំពុងឆ្លងកាត់ភាគអាគ្នេយ៍ ហើយនាំមកនូវរលកកម្ដៅនិទាឃរដូវ។ ខ្យល់ខ្លាំងរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង បង្កើនគ្រោះថ្នាក់នៃចំហេះព្រៃ ហើយបង្ខំឱ្យអាជ្ញាធរចេញបម្រាមដុតភ្លើង ទូទាំងរដ្ឋ New South Wales ដែលមានប្រជាជនច្រើនជាងគេ។

អាជ្ញាធរនិយាយថា ចំហេះសរុប ៣៦កន្លែង បានឆាបឆេះ ដែលមាន ៩កន្លែង មិនទាន់ពន្លត់ទាំងស្រុង ហើយអ្នកស្រុកជិត ២ពាន់គ្រួសារ ពុំមានថាមពលអគ្គិសនីប្រើប្រាស់ទេ។ សីតុណ្ហភាពនៅតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុងស៊ីដនី បានកើនលើសពី ៣៧អង្សាសេ នៅពេលរសៀល ខណៈជាយក្រុងខាងលិច Penrith និង Bankstown ឡើងជិតដល់ ៤០អង្សាសេ ដែលបំបែកកំណត់ត្រាកម្ដៅខែតុលា។

នៅនូវែលសេឡង់វិញ ទូទាំងសមុទ្រ Tasman ក្នុងប្រទេសនេះ អាជ្ញាធរចេញការព្រមានពីខ្យល់ខ្លាំងកម្រិត "ពណ៌ក្រហម" ដ៏កម្រ - ដែលប្រើសម្រាប់តែព្រឹត្តិការណ៍អាកាសធាតុខ្លាំងបំផុតប៉ុណ្ណោះ - នៅផ្នែកកណ្តាល និងភាគខាងត្បូង។ ក្រុមពន្លត់អគ្គិភ័យ កំពុងទប់ទល់ចំហេះនៅជិតតំបន់ Kaikoura លើកោះភាគខាងត្បូង និងឈូងសមុទ្រ Hawke លើកោះភាគខាងជើង របស់នូវែលសេឡង់៕

អត្ថបទដែលទាក់ទង

លោក Erdogan៖ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ត្រូវតែដាក់សម្ពាធឲ្យអ៊ីស្រាអែលគោរពបទឈប់បាញ់ នៅហ្កាហ្សា
2025/10/24 08:23:07 pm        2
អេស្ប៉ាញស៊ើបអង្កេតក្រុមហ៊ុនផលិតដែកដែលបំពានលើបម្រាមលក់ទៅអ៊ីស្រាអែល
2025/10/24 08:17:24 pm        2
មេដឹកនាំប្រេស៊ីលលោក Lula បើកចំហដល់ការពិភាក្សា អំពីបញ្ហាពន្ធ និងវ៉េណេស៊ុយអេឡាជាមួយលោក Trump
2025/10/24 07:48:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការពាក់ព័ន្ធការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដើម្បីសន្តិភាព និងដំណោះស្រាយយូរអង្វែងនៅមីយ៉ាន់ម៉ា

2025/10/24 10:08:36 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី
2025/10/24 09:23:10 pm
​ឯកឧត្តម គន់ គីម អញ្ជើញពិនិត្យការសាងសង់ផ្ទះ និងការស្ថាបនាស្រះទឹកជូនអតីតយុទ្ធជន និងនិវត្តជន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
2025/10/24 09:19:20 pm
​អន្តរក្រសួង ប្រជុំ ស្តីពី “ការអនុវត្តគម្រោង នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥”
2025/10/24 08:29:08 pm
​លោក Erdogan៖ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ត្រូវតែដាក់សម្ពាធឲ្យអ៊ីស្រាអែលគោរពបទឈប់បាញ់ នៅហ្កាហ្សា
2025/10/24 08:23:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/23 04:43:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/20 10:37:52 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/22 09:35:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am