ប្រធាន Asia Bridge បង្ហាញការចូលរួមផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា ដល់​ធុរកិច្ច​អាល្លឺម៉ង់

2025/10/22 10:05:45 pm        912

ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge បានបង្ហាញនូវឆន្ទៈខ្ពស់ ក្នុង​ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ពី​សក្តា​នុពលនានារបស់កម្ពុជា ដល់សហគមន៍ធុរកិច្ច និងពាណិជ្ជកម្មអាល្លឺម៉ង់ និងដៃគូរបស់ Asia Bridge ផ្សេងៗ បានស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។

ឯកឧត្តម Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និង​ជា​អតីត​រដ្ឋ​មន្ត្រី​សាធារណ​រដ្ឋ​សហព័ន្ធ អាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅ​ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋម​ន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ, ឯកឧត្តម​បានសម្តែងនូវការកត់សម្គាល់ខ្ពស់ ចំពោះកំណែទម្រង់នានា ដែលនាំឱ្យកម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ​មុខមាត់ក្នុងរយៈពេលចុង ក្រោយ ព្រមទាំង​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ខ្ពស់​ចំពោះ​ចក្ខុ​វិស័យ និងឆន្ទៈយ៉ាងមោះមុតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការ ជំរុញកម្ពុជា​ដើរ​ស្រប​តាម​ចក្ខុ​វិស័យ​ឆ្នាំ​២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្តមប្រធាន បានបង្ហាញនូវការតាំងចិត្តខ្ពស់ ក្នុងការពាំនាំអំពីចំណុចវិជ្ជមាន និង​សក្តានុពល​នានា​របស់កម្ពុជា ដែល ឯកឧត្តមបានស្វែងយល់ក្នុងដំណើរទស្សនកិច្ចនេះ ទៅផ្សព្វផ្សា​យ​បន្ត​ដល់​សហគមន៍​ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនង ជាមួយស្ថាប័ន Asia Bridge ផ្សេង​ៗ បានស្វែងយល់អំពីបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ក៏បានជម្រាបបន្ថែមអំពីការបំបែកកំណត់ត្រា ការ​អនុម័ត​គម្រោង​វិនិយោគ​ក្នុង​ឆ្នាំ២០២៤ និង ការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែល​លទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការ​លើក​កម្ពស់​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់​ការ​វិនិយោគ​ដោយ​ផ្ទាល់ពីបរទេស។

នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បាន​ពិភាក្សា​ផ្លាស់​ប្តូរយោបល់ពាក់ព័ន្ធនឹង បទពិសោធន៍ការងារកន្លងមក, បរិយាកាស​វិនិយោគ​នៅ​កម្ពុជា, ពិពិធកម្មសេដ្ឋកិច្ច និងគោលដៅវិនិយោគ, ពាណិជ្ជកម្មអន្តរជាតិ, ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm