១០​ឆ្នាំ​ចុងក្រោយ Manchester United ខាត​ជាង ១​ពាន់​លាន​អឺរ៉ូ​លើ​ការ​ទិញដូរ​កីឡាករ​

2022/02/08 09:19:09 pm        397

​បាល់ទាត់៖ ​ក្លិប​បិសាច​ក្រហម Manchester United គឺជា​ក្លិប​ដែល​រង​ការខាតបង់​ច្រើនជាងគេ​លើ​ការ​វិនិយោគ​ នៃ​ការទិញ​ដូរ​កីឡាករ​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយនេះ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​កីឡា​អន្តរជាតិ ​ដែលមានមូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ី​ស​។​ ​​ការសិក្សា​បង្ហាញថា Manchester United បាន​ចំណាយលុយ​ទិញ​កីឡាករ​សរុប ១.៥៤៥ពាន់​លាន់​អឺរ៉ូ និង​លក់​ចេញ​វិញ​បានតែ ៤៧០​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ស្មើនឹង​ខាតបង់​ជាង ១ពាន់​លាន​។

​​មិន​ត្រឹមតែ Manchester United ក្លិប​នៅ Premier League ចំនួន ១៤ ស្ថិតក្នុង​បញ្ជី​ក្លិប​ទាំង ២០ ដែល​ខាតបង់​ច្រើនជាងគេ​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយនេះ​។ ​​Manchester United កាលពី​ឆ្នាំ២០១៦ បាន​ទិញ​ចូលមក​វិញ​កីឡាករ​បារាំង Paul Pogba ក្នុង​តំលៃ ៨៩.៥លាន​ផោន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប ខណៈ​កិច្ចសន្យា​របស់​កីឡាករ​បារាំង​រូបនេះ​នឹង​អស់​សុពលភាព​នៅ​ដំណាច់​រដូវ​កាល​នេះ​។ ​​ការទិញចូល​សំខាន់​ៗ​ផ្សេងទៀត​មានដូចជា Anthony Martial តំលៃ ៣៦លាន​ផោន និង Donny van der Beek តំលៃ ៤០លាន​ផោន ហើយ​កីឡាករ​ទាំងពី​រចំណាយពេល​ខ្ចី​ជើង​នៅ​ក្លិប​ផ្សេង​។​

​​ដោយឡែក​សំរាប់​ក្រុម​ជើងឯក English Premier League, Manchester City ឈរ​លេខ ២ ក្នុង​តារាង​ខាត​ចំនួន ៩៨៤លាន​អឺរ៉ូ​ក្រោយ​ចំណាយលុយ​ទិញ ១.៦៩៩ពាន់​លាន​អឺរ៉ូ លក់​ចេញ​វិញ​បានតែ ៧១៥លាន​អឺរ៉ូ​។ ​​ក្លិប​បារាំង Paris Saint Germain ឈរ​លេខ ៣ ខាត​ចំនួន ៩១៥លាន​អឺរ៉ូ, Barcelona ឈរ​លេខ ៤ ខាត ៦៥០លាន​អឺរ៉ូ និង Arsenal ឈរ​លេខ ៥ ខាត ៥៨៣លាន​អឺរ៉ូ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        358
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        446

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm