ចិនបញ្ជាក់ថា បានតវ៉ាយ៉ាងម៉ឺងម៉ាត់ជាមួយនឹងអូស្ត្រាលី ក្រោយមានឧប្បត្តិហេតុកណ្តាលអាកាស

2025/10/22 10:29:59 pm        133

អ្នកនាំពាក្យក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំង នៅថ្ងៃពុធ (ទី២២ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ចិនបានដាក់ចេញ «ការតវ៉ាយ៉ាងម៉ឺងម៉ាត់» ទៅកាន់អូស្ត្រាលី បន្ទាប់ពីមានឧប្បត្តិហេតុកណ្តាលអាកាសកាលពីចុងសប្តាហ៍កន្លងមក ដែលពាក់ព័ន្ធនឹងយន្តហោះយោធាមកពីប្រទេសទាំង២។

អូស្ត្រាលីបានឲ្យដឹងថា យន្តហោះស៊ើបការណ៍ Poseidon របស់ខ្លួន ត្រូវបានយន្តហោះចម្បាំងរបស់ចិនចូលទៅកៀក និងធ្វើនូវសកម្មភាពមិនសុវត្ថិភាព អំឡុងពេលល្បាតកាលពីថ្ងៃអាទិត្យ នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ ចំណែកយោធាចិន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានចាត់វិធានការតបតប្រកបដោយប្រសិទ្ធភាព ដោយចោទយន្តហោះអូស្ត្រាលីថា បាន «រំលោភដោយខុសច្បាប់» ចូលទៅក្នុងដែនអាកាសរបស់ចិន នៅលើកោះ Xisha ដែលជាការប្រើឈ្មោះដោយទីក្រុងប៉េកាំង សម្រាប់ប្រជុំកោះ Paracel។

គួរបញ្ជាក់ថា នោះជាហេតុការណ៍ចុងក្រោយបង្អស់នៃការប៉ះទង្គិចជាបន្តបន្ទាប់ រវាងប្រទេសចិន និងអូស្ត្រាលី នៅក្នុងដែនអាកាស និងផ្លូវដឹកជញ្ជូននៃទ្វីបអាស៊ីដែលមានជម្លោះកាន់តែខ្លាំងឡើងៗ។

នៅថ្ងៃពុធនេះ ក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំង បានប្រតិកម្មតបវិញ ដោយបានរិះគន់ធ្ងន់ៗ លើសេចក្តីថ្លែងការណ៍របស់អូស្ត្រាលី ដែលខ្លួនបាននិយាយថា៖ «បំភ្លៃការពិត ទម្លាក់កំហុសមកលើប្រទេសចិន ហើយប៉ុនប៉ងបិទបាំងការឈ្លានពានដ៏អាក្រក់ និងខុសច្បាប់»។

តាមរយៈសេចក្តីថ្លែងការណ៍ នៅលើប្រព័ន្ធអ៊ិនធឺណិត អ្នកនាំពាក្យក្រសួង លោក Jiang Bin បានបញ្ជាក់ថា៖ «យើងមានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះករណីនេះ ហើយបានលើកឡើងនូវការតវ៉ាយ៉ាងម៉ឺងម៉ាត់ជាមួយភាគីអូស្ត្រាលី»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm